បាត់ដំបង ៖ រថយន្តTACOMA មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកទំនិញធុនធ្ងន់ បុកពេញទំំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំទិញធុនធ្ងន់កាច់ចង្កេះមួយគ្រឿង ម៉ាកTRAGOពណ៌ក្រហម ពាក់ផ្លាកលេខខាងមុខ ព្រះសីហនុ 3A-5395 និងកន្ទុយក្រោយពាក់ផ្លាកលេខ ភ្នំពេញ4A-1975...
បាត់ដំបង ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ ជាប្រធាន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅទីតាំងពីរផ្សេងគ្នាស្ថិតក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមការងារយុវជនគណបក្សភូមិ ឃុំ សង្កាត់...
បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយប្រេីប្រាស់កាំបិតខ្វែវកាប់ប្លន់ម៉ូតូ ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងនគរបាលខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សល់...
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្លោះ ឆ្ពោះទៅប្រាសាទឯកភ្នំ ស្ថិតក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1Y-5740 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ហើយបានបំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន ។ ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ សម្រាប់ស្រុកបាណន់ ខ្យល់បានបក់បោកយ៉ាងខ្លាំង គ្របដណ្តប់ទៅលើភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ ខូចខាតអស់ចំនួន ០៥ខ្នង និងដួលរលំរោងបុណ្យ១០០ថ្ងៃផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ជាមួយគ្នានេះដែរ អាជ្ញាធរ និងសត្ថកិច្ច...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន លេខ៥០៣ ដែលជានាយទាហានដ៏ឆ្នើម ឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់ រហូតប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទាយទីបញ្ជាការភ្នំខ្លែងពណ៌ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ តាមការអោយដឹងពី សមត្ថកិច្ចស្រុកស្វាយចេក បានអោយដឹង តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន...
ព្រះវិហារ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ស្ថិតនៅប្រាសាទត្បែងគង ភូមិរលំឡឡែង ឃុំរណ្សសិរស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានការអញ្ជើញចូលរួមពីកងកម្លាំងទាហាន សមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ...
ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្រ្តីនគរបាលមរណៈចំនួន ១០នាក់។ ក្នុងនោះមានមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ០៤នាក់ និងមន្ត្រីនគរបាលមរណៈចំនួន០៦នាក់ ថវិការសរុបចំនួន១៥៥,៤៨៥,០០០រៀល ។ ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្ដែងនូវក្តីនឹករលឹកពីស្នាដៃមន្ត្រីនគរបាលចូលនិវត្តន៍...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ៥២៣នាក់ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលសុភមង្គល លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ បានមានប្រសាសន៍ព្រមានដោះដូរជាបន្ទាន់បើមេប៉ុស្តិ៍ណានៅបន្តគគ្រេច និងហាមដល់មន្ត្រីនគរបាលទាំងអស់មិនត្រូវពាក់ព័ន្ធឬនៅពីក្រោយគ្រឿងញៀន។ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានមានប្រសាសន៍ថា ប៉ុស្តិ៍ខ្លះស្អុយឆ្អេះ គគ្រេចចូលមិនចុះ ដូច្នេះគ្រប់អធិការ ក្រុងស្រុកទាំងអស់ត្រូវពិនិត្យឡើងវិញ បើមេប៉ុស្តិ៍ណានៅតែគគ្រេចរបៀបនេះត្រូវធ្វើការដោះដូរជាបន្ទាន់អត់ទុកអោយអញ្ចឹងបន្តទៅទៀតទេ ហើយរដ្ឋបាលរបស់ស្នងការដ្ឋានត្រូវពិនិត្យបន្ទប់ទឹកទាំងអស់ឡើងវិញនៅក្នុងអគារ...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានណែនាំដល់យុវតីពីរនាក់ដែលជាសិស្សឆ្នើម ហើយទើបតែទទួលបានជ័យលាភីក្នុងការប្រឡងស្មូតកំណាព្យនិងតែងនិពន្ធនៅទូទាំងប្រទេស ឱ្យខិតខំរៀនសូត្របន្ថែម ខណៈមានតែចំណេះដឹងទេដែលអាចរុញច្រានវាសនាកូនក្មួយឱ្យឆ្លងផុតពីភាពក្រីក្រ។ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ២គ្រឿងដល់យុវតីទាំងពីរក្រោយសន្យាបន្ទាប់ពីទទួលបានជ័យលាភី។ អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា កូនក្មួយទាំងពីរមានសមត្ថភាពរួចហើយក្នុងការតែងនិពន្ធនិងទឹកដមសំឡេងក្នុងការស្មូត ប៉ុន្តែកូនក្មួយទាំងពីរនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះសូមកូនក្មួយបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីកែប្រែវាសនានិងមានឱកាសឈោងចាប់ការងារល្អៗនៅក្នុងសង្គមជាតិ។កូនក្មួយគឺជាធនធានមនុស្សដែលប្រទេសជាតិកំពុងត្រូវការ ជាពន្លកនិងឈាមជ័រដ៏ល្អរបស់សង្គមជាតិ សង្គមគ្រួសារហើយពិសេសជាឈាមជ័រអ្នកប្រាជ្ញដែលខេត្តកំពង់ស្ពឺមាន។ អភិបាលរូបនេះបញ្ជាក់បន្ថែមថាថ្វីកូនក្មួយកើតមកក្នុងត្រកូលគ្រួសារក្រីក្រ តែក្មួយមិនត្រូវតូចចិត្តនោះទេ ព្រោះក្មួយមានសមត្ថភាពគ្រប់គ្រាន់ដែលអាចជួយកសាងជីវភាពគ្រួសារមួយនេះឱ្យរុងរឿងតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រនិងមានការងារល្អធ្វើ។ក្មួយមិនត្រឹមតែជួយជ្រោងជីវភាពគ្រួសារប៉ុណ្ណោះទេ អនាគតក្មួយក៏អាចជួយដល់កិច្ចការប្រទេសជាតិផងដែរ ដូច្នេះមានតែចំណេះដឹងទេ គឺជាក្បូនចម្លងកូនក្មួយឱ្យផុតពីភាពល្ងិតល្ងង់និងភាពក្រីក្រ។ សូមបញ្ជាក់ថាយុវតីទាំង២រូបដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ពានរង្វាន់...