បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះព្រៃមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញនាំយករថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ អាចផ្តើមចេញឡើងពីក្រុមអ្នករុករកឃ្មុំ បានបោះភ្លើងគប់ចោល ទើបបណ្តាលអោយមានការឆាបឆេះរាលដាលឡើងតែម្តង ហើយភ្លាមៗនោះ ដោយសារមានប្រជាពលរដ្ឋបានរាយការណ៍ទាន់ពេលវេលា ទើបកម្លាំងសមត្ថកិច្ចយើងចុះអន្តរាគមន៍ពន្លត់ បានទាន់ពេលមិនបណ្តាលអោយខូចខាតដល់ដំណាំប្រជាពលរដ្ឋទ្បើយ ។...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំប្រជុំធំ សាលាខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់អាជ្ញាធរដែនដី...
បន្ទាយមានជ័យ ៖ ខេត្តជាប់ព្រំដែនប្រទេសថៃ គឺ ខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃចំណូលគយ រកចូលជាតិ ពីទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការវនៃខេត្តនេះ បានជាង១លានដុល្លា ។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»។ លោក អ៊ុំ រាត្រី បានថ្លែងថា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ...
ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក មៀត សឺនី អនុប្រធានគណៈកម្មាធិការអនុសាខា តំណាង លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកយាយ អ៊ុច ភៀង អាយុ៨៤ឆ្នាំ មានបន្ទុក០៥នាក់ ស្រី០៣នាក់ចំណុចជើងភ្នំ ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មូលហេតុដោយការមិនប្រុងប្រយ័ត្នដោយ...
ខេត្តបាត់ដំបង, ទីតាំងស្តុកហ្គាស បញ្ចូលហ្គាសមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងបីអង្គភាពរត់ចែកជើងគ្នាចេញអន្តរាគមន៍បាញ់ទឹកពន្លត់។ សមត្ថកិច្ចបានអោយដឹងថា គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញមានការឆ្លងភ្លើងចេញពីខ្សែម៉ូទ័របូមបញ្ចូលហ្គាស បន្ទាប់មកក៏បានផ្ទុះធុងហ្គាសជាហូហែរបង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដែលមានម្ចាស់ឈ្មោះ នង ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។...
ខេត្តបាត់ដំបង! រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកឡើងវ៉ាជែងបានជ្រុលទៅបុករថយន្តហាយឡែនឌ័រដែលកំពុងបើកបត់ឆ្វេងពេញទំហឹងបណ្តាលអោយបែកកង់មុខម្ខាង និងខូចខាតយ៉ាងដំណំ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង២៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងលិចស្តុបផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង2B-9745 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវឆ្លងកាត់មួយកន្លែងក៏បានវៃភ្លើងបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកក ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3F-7156បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នា និងបានឡើងវ៉ាជែងក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រពេញទំហឹងបណ្តាលឱ្យខូចខាតមួយចំហៀងខាងឆ្វេង និងបែកកង់មុខម្ខាង។...
ប៉ៃលិន ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលប៉ៃលិន កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះ និងសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេទ ក្នុងខេត្តប៉ៃលិន ។ ដំណើរនេះ ក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានចាត់ឲ្យលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ ដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៦ខ្នងផ្ទះ ។ គ្រួសារពលរដ្ឋ ដែលត្រូវទទួលអំណោយ រួមមាន ៖...
ខេត្តបាត់ដំបង! ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរ បាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពដែល មានកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំ ណុ ច ចំការស្វាយ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា ត់ដំបង...