សៀមរាប៖ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុហ៍តារាជ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះសូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ប្រាប់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។ នាវាផ្ទុកអ្នកដំណើរសរុបចំនួន ៨៥៧នាក់ ក្នុងនោះមាននាវិកសរុប ៤៤១នាក់ (ស្រី១០៦) ដែលមានជាតិសាសន៍ចម្រុះ ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុប...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មានពិការភាព ៤៩៨នាក់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីផ្តល់របបគោលនយោបាយនេះ ធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។...
ពោធិ៍សាត់ ៖ ក្មេងទំនើងមួយក្រុម ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នា ចុះអប់រំឲ្យបញ្ឈប់សកម្មភាពរំខាន ប្រជាពលរដ្ឋ និងចូលរួមគោរពច្បាប់ចរាចរណ៍ ។ សមត្ថកិច្ចបានឲ្យដឹងថា ការចុះអប់រំក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមក្មេងទាំងនោះ តែងបង្កការរំខានដល់ប្រជាពលរដ្ឋ និងប៉ះពលដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម ។ ប្រភពបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានអប់រំ ឲ្យក្មេង ៗ ទាំងនោះ អនុវត្តន៍តាម គោលការណ៍...
ខេត្តបាត់ដំបង! ក្រុមក្មេងទំនើងពីរក្រុមមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពដេញវាយនិងគប់គ្នាទៅវិញទៅមកបង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈ កាលពីវេលាម៉ោងប្រហែល ០៣ និង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវនិងឃាត់ខ្លួនបានចំនួន០៤នាក់។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាខាងលើ ភ្លាមនោះលោកបានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនក្រុមបក្សពួកក្មេងទំនើង០១ក្រុមមានគ្នា០៤នាក់។...
ខេត្តបាត់ដំបង! ស្ត្រីជាអ្នកប្រកបរបរម៉ាស្សានិងកោសជប់ម្នាក់ ដែលមានយីហោ (ស្រីម៉ៅម៉ាស្សា) ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់យកកូនកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃនិងប្រាក់ខ្មែរមួយចំនួនគេចខ្លួនទៅដោយ សុវត្ថិភាព។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទីតាំងម៉ាស្សានិងកោសជប់មួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានយកកូនកាំបិតភ្ជង់ទៅលើស្ត្រីម៉ាស្សាកោសជប់ម្នាក់ប្លន់យកអស់ ទូរស័ព្ទដៃចំនួន០១គ្រឿង និងប្រាក់ខ្មែរចំនួនប្រហែល ៨ម៉ឺនផងដែរ។ ជុំវិញទៅនឹងការខាងលើនេះដែរ ភ្លាមៗនោះក៏មានវត្តមានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះមកដល់កន្លែងទីតាំងកើតហេតុពិនិត្យនិងនាំខ្លួនជនរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការសាកសួរ ដើម្បីស្វែងរកមុខសញ្ញាជនប្រព្រឹត្តយកមកផ្តន្ទាទោសផងដែរ។
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ក្រោមការដឹកនាំរបស់លោក លាង វាសនា ដែលជាអភិបាលក្រុង បានចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលយកជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងថា! នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូននាថ្ងៃនេះ គឺអនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជារផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភ័ណភាពក្រុងធ្វើអោយទីក្រុងស្អាត...
បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យ បញ្ហាវិវាទដីធ្លី មានការថយចុះជាច្រើន ដោយសារតែ មានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ។ ការលើកឡើងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដល់ភូមិតារាងបាល់...
ពោធិ៍សាត់ ៖ ទីតាំងល្បែងស៊ីសងជល់មាន់ មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកតាលោសែនជ័យ ធ្វើការឆ្មក់បង្ក្រាប ឃាត់ខ្លួនបានមនុស្ស៣នាក់ ចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ ពីភ្នាក់ងារតាមរយៈទូរស័ព្ទ អំពីករណីពលរដ្ឋលួចលាក់លេងល្បែងស៊ីសង ជល់មាន់ (ផ្លែដែល) នៅចំណុចព្រៃល្ពៅ ស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ និងបន្ទាប់ពីទទួលបានគោលការណ៍ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់...
ខេត្តបាត់ដំបង! អ្នករួមដំណើរជាច្រើននាក់ភ័យព្រលឹងចុងសក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវហៃវ៉េ (ក្រុងបាត់ដំបង)។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ័យខ្លាចខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊ាំយ៉ុងប្រភេទដឹកទំទិញមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2X-2786 បើកបរដោយបុរសម្នាក់ឈ្មោះ ស្នា អាយុ២៤ឆ្នាំ តាមបណ្តោយផ្លូវហៃវ៉េ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តNISSAN...