ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា គំនូសសញ្ញាចរាចរណ៍ ការខូចខាតផ្លូវការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សកម្មភាពលាបថ្នាំបេតុងពុះចែកទ្រូងផ្លូវ និង លាបគំនូសចរាចរណ៍ តាមបណ្ដោយផ្លូវលេខ៥ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ រហូតដល់គល់ស្ពានប៉ាឡេ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរនៅតាមបណ្ដោយផ្លូវលេខ៥នេះ គំនូសចរាចរ និងបេតុងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌ចំណាំងផ្លាតរលប់បាត់មើលមិនច្បាស់ បង្កឲ្យបងប្អូនប្រជាពលរដ្ឋ...
កំពង់ធំ៖នៅព្រឹកថ្ងៃទី២៦ ខែមករានេះ ចៅសង្កាត់អាចារ្យលាក់ បានឲ្យដឹងថា នៅក្នុងសង្កាត់អាចារ្យលាក់ កំពុងសាងសង់ផ្លូវកៅចំនួន៥ ដែលមានប្រវែងសរុបចំនួន ២ ៣៣៨ម៉ែត្រ គ្រោងនឹងសាង់រួចរាល់១០០% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវ៥ខែ្សខាងលើនេះ គឺជាគម្រោងថវិការបស់ គ.ជ.អ.ប ខេត្តកំពង់ធំ។ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្តថា នៅក្នុងសង្កាត់អាចារ្យលាក់ មានផ្លូវគមនាគមន៍សរុបចំនួន ៥៨...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ខែមករានេះ ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ចិន និងវៀតណាម។ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៥មករានេះថា ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ទី៨មករាដើមឆ្នាំនេះ នៅថ្ងៃស្អែកទី២៦មករា សម្តេចនឹងជួបជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង សារជាថ្មីម្តងទៀត ដើម្បីចង់ដឹងអំពីស្ថានភាពវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងថា៖ នៅក្នុងជំនួបនេះមានចំណុចពីរសំខាន់ៗទី១.គឺជំនួបស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងទី២.កិច្ចសហប្រតិបត្តិការក្នុងអាស៊ានជាពិសេសវិបត្តិទៅប្រទេសមីយ៉ាន់ម៉ា។...
ឧត្តរមានជ័យ៖ លោក លី រដ្ឋា អភិបាលរងក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុងសំរោងរបស់យើង គឺជាទីក្រុងមួយដែលមានប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត ជាមួយនឹងបណ្តាខេត្តផ្សេងៗ។ដូច្នេះ ដើម្បីឲ្យទីក្រុងយើងទទួលបានចំណាត់ថ្នាក់ផ្ការំដួល៣ទង នៅថ្ងៃខាងមុខបន្តទៀតនោះ គប្បីយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាន ឲ្យបានស្អាត និងមានភាពល្អប្រសើរឡើង ស្របនឹងកិត្តិនាមឈ្មោះទីក្រុងស្អាតផ្ការំដួល២ទង។ ថ្លែងក្នុងពិធីសម្អាតក្រុងយើងក្រោមប្រធានបទ«ដើម្បីទីក្រុងស្អាត សុខភាពយើងល្អ ទេសចរមានកំណើន កើនជីវភាពគ្រួសារយើងទាំងអស់គ្នា» ដែលប្រព្រឹត្តិទៅនៅបរិវេណសួនច្បារបឹងស្នោរ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមករាឆ្នាំ២០២២នេះ។ លោក...
សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករានេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានចាប់ផ្ដើមនាំគ្នាដាំដើមឈើស្ដារព្រៃលិចទឹកឡើងវិញ នៅលើដីដកហូតប្រមាណ ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង ២ពាន់២រយហិកតា ក្នុងខេត្ដសៀមរាប។ លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១ លើផ្ទៃដីទំហំ ៥ហិកតា ក្នុងក្រុងសៀមរាប មានជា ២ពាន់ដើម ដំណាក់ការទី២ និងទី៣...
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១ នៃវិធានការនិងការការពារសកម្មភាព ទន្រ្ទាន ទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។ អង្គសិក្ខាសាលាថ្ងៃនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤–២៦ ខែមករា ឆ្នាំ២០២២ គឺទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរសក្ដិ ដល់មន្ត្រីនគរបាល ខណៈការត្រួតពិនិត្យនាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន ២០០០នាក់ ក្នុងចំណោម ៤០០០នាក់ បានដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋានទាល់តែសោះ។ ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជិត ២០គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម...
ភ្នំពេញ៖ សម្ដេចក្រឡាហោម បានចេញបទបញ្ជាដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកប្រទេសកម្ពុជា ខណៈគ្រឿងញៀនចរាចរចូលមកកម្ពុជា មិនទាន់មានការថមថយនៅឡើយ។ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន ហើយករណីនេះសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ?...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ២៨នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ១០ករណីឆ្លងក្នុងសហគមន៍។ ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២១,០៩៤នាក់នៅទូទាំងប្រទេស។ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៧,២៤៧នាក់ហើយ...