បាត់ដំបង ៖ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមប័ក្សពួកជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះមរណ:ភាព ។ សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ហ៊ាន វ៉ើយហុង (ហៅផ្លូច) ភេទប្រុស...
ស្វាយរៀង ៖ នៅថ្ងៃច័ន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១ និង៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ ម៉ោង១២ និង២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជិត៣០០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង...
បាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះ បានបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីភ្នំចំនួន ០៣ខ្នងផ្ទះរួមមាន ៖ ១-ផ្ទះទំហំ ៣ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី...
ប៉ៃលិន ៖ សមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាលខេត្តប៉ៃលិន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធា ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ និងអជ្ញាធរមូលរដ្ឋាន បានចុះពិនិត្យកំណាត់ឈើជ្រុងជាច្រើនដុំ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅរាយប៉ាយ ក្បែរជើងភ្នំស្រង់ ស្ថិតក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ការចុះពិនិត្យនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ ស្ថិតក្នុងភូមិឃុំខាងលើ ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ទោ...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ទាក់ទាញវិនិយោគិនជប៉ុន ពិចារណា លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប និងគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិកកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម ស៊ុយ សែម បញ្ជាក់ពីជំហរនៃបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត...
ភ្នំពេញ៖ នៅសល់ប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ សែនចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹងឈានចូលមកដល់ សម្រាប់ថ្ងៃនេះដែរ បណ្តាប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន គឺបាននាំគ្នាសម្រុកទៅទិញទំនិញអាហារបន្លែត្រីសាច់ផ្លែឈើ និងគ្រឿងរបស់របរនានាសម្រាប់សែនចូលឆ្នាំចិន តែការទិញហាក់មានការថយចុះ។ បើតាមបណ្តាអាជីវករនៅផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល និងអាជីវករនៅផ្សារច្បារអំពៅរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី២៨ ខែមករានេះថា ពលរដ្ឋកាត់សែចិន មានទំលាប់ធ្វើពិធីសែនចូលឆ្នាំចិន គឺបាននាំគ្នាមកទិញទំនិញរបស់របរ អាហារបន្លែផ្លែឈើត្រីសាច់ជាធម្មតា ហើយការទិញនោះហាក់មានកាត់បន្ថយមុខទំនិញបន្តិច ខណៈស្ទើរគ្រប់ទំនិញដែលបំរើអោយការធ្វើពិធីសែនមួយចំនួន ហាក់មានការឡើងថ្លៃជាងបណ្តាឆ្នាំកន្លងមក។ ពលរដ្ឋកាត់សែចិន ថ្លែងថា នៅក្នុងអំឡុងពេលនេះ បើទោះមុខទំនិញសែនចូលឆ្នាំចិន មានការឡើងថ្លៃក៏ដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាសេរីភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា...
កំពង់ចាម៖ ឯកឧត្ដម ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តសិស្សឱ្យខិតខំប្រែងរៀនសូត្រ ដើម្បីទៅពេលអនាគត ប្រើប្រាស់ចំណេះវិជ្ជាជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព។ ក្នុងពិធីសម្ពោធអគាសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ...
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា សម្ដេចនឹងប្រើប្រាស់ថវិកាដែលបានមកពីការលក់សៀវភៅ«គូព្រេង មិនព្រាត់» សម្រាប់សាងសង់ផ្ទះសម្បែងជូនអតីតយុទ្ធជន។ សម្ដេចតេជោ បានឱ្យដឹងថា សម្ដេចបានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា «គូព្រេង មិនព្រាត់» ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ អង់គ្លេស និងចិន។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីបានដឹងថា សៀវភៅជាភាសាចិន អាចលក់បាន ១,៥០០ក្បាលនៅក្នុងរយៈពេលដ៏ខ្លី និងរកចំណូលបាន...