ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង សហការ ជាមួយ កម្លាំង ជំនាញ ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច មាន...
ខេត្តបាត់ដំបង! ករណីគ្រោះធម្មជាតិ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រស្រុកបវេល និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។ សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ភូមិបឹងអារក្ស និងភូមិបឹងសង្កែ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ។ ផ្ទះដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១៣ខ្នង ក្នុងនោះខូចខាតស្រាលចំនួន ៨ខ្នង និងខូចខាតរបើកដំបូលទាំងស្រុងចំនួន០៥ខ្នងផងដែរ តែមិនបណ្តាលអោយមាននណារម្នាក់រងគ្រោះថ្នាក់ឡើយ...
ខេត្តព្រះសីហានុ៖ មានករណីថ្មីមួយទៀតហើយគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថយន្តធំ១គ្រឿង ខណៈកំពុងបើកឆ្លងផ្លូវរថភ្លើង។ ករណីគួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងប្រមាណ១៧និង១៥នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពពីប្រជាពលរដ្ឋនៅទីនោះឲ្យដឹងថា ក្នុងករណីនេះយ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ផងដែរ។ ក្នុងនោះភាគីខាងរថភ្លើងរបួសធ្ងន់ចំនួន២នាក់ និងភាគីខាងរថយន្ត របួសធ្ងន់ចំនួន២នាក់ដូចគ្នា។
បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអំពាវនាវដល់យុវជនគ្រប់រូប ត្រូវប្រឹងប្រែងរៀនសូត្រ មិនត្រូវនាំគ្នាដើរបង្ករឿង អសន្តិសុខសង្គម ព្រោះនាំឲ្យមានទោសទណ្ឌ ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវផងដែរ ដល់មាតា បិតា ឬអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ អប់រំណែនាំកូនចៅឲ្យបានល្អ ព្រោះមួយរយៈថ្មីៗនេះ មានយុវជនមួយចំនួន បានកំពុងភ្លើតភ្លើន តាមរយៈ...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនី បញ្ឈប់ការចោលសម្រាមពាសវាលពាសកាលដើម្បី ជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។ ការណ៍នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោ ដល់ស្រ្តីជាកម្មការិនីរោងចក្រ ស៊ីគ្លូ ដែលទើបសម្រាលកូនរួច ។ លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺ ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ...
បាត់ដំបង ៖ នៅសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បាតុភូតខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌល បានធ្វើអោយប៉ះពាល់ភូមិចំនួន០២ ក្នុងឃុំរស្មីសង្ហារ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរងការខូចខាត ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ភូមិចំនួន០២ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ៖ ភូមិបាដាកត្បូង ខូចខាតផ្ទះ ០២ខ្នង ក្នុងនោះ(របើកដំបូល និងជញ្ជាំង) និងភូមិអូរឃ្មុំ ខូចខាតផ្ទះ០៤ខ្នង ក្នុងនោះ (របើកដំបូលនិងជញ្ជាំង០២ខ្នង...
បាត់ដំបង ៖ មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា...
សៀមរាប ៖ ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង៩ពាន់នាក់ បានងើបមកប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប តាំងពីម៉ោង៤ទាប់ភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរងចាំទស្សានាភាពអច្ឆរិយ នៃបាតុភូតថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត ។ តាមការអោយដឹង ពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីព្រឹកម៉ោង៧ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់តាំពីព្រលឹមស្រាងៗ...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយពីក្រុមហ៊ុនតារា ធីស៊ី ហ្គាស សម្រាប់ជាអំណោយផ្តល់ដល់កងកម្លាំង ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ ។ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បានឲ្យដឹងថា បាននាំដែលត្រូវបាន នាំយកមកប្រគល់ជូននាពេលនេះ មានចំនួន០៧មុខ ៖ ភេសជ្ជះប៉ូវកម្លាំង Zorus...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រ កា សផ្ទេរភារកិច្ច តែងតាំងមុខរំណែ ង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំ នួន ២៣០នាក់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ឯក ឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន...