ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុកបាណន់ រៀបចំ ពិធីអបអរសាទ រ ខួបលើកទី១១២ ទិវានារីអន្តរជាតិ០៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចការអភិវឌ្ឍក្នុងយុគសមយ័ឌីជីថល” ។ ពិធីនេះដែរប្រារព្ធធ្វើឡើងនៅបរិវេណសាលាប្រជុំស្រុកបាណន់ ក្រោមអធិបតីភាព...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់ក្មេងសិស្សសាលាប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី០៧.ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1T-8142 បើកបរដោយឈ្មោះ ភី ភេទប្រុស អាយុជាង១០ឆ្នាំ (សិស្សសាលារងរបួសធ្ងន់ បាក់ដៃម្ខាង)និងអ្នករួមដំណើរក្មេងស្រីសិស្សសាលា អាយុជាង១០ឆ្នាំម្នាក់(របួសស្រាល)ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម...
ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះដីចំការមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះ អន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីមានមនុស្សមិនស្គាល់មុខបានលួចដុត ហើយភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ដោយ ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានផងដែរ។ ហើយនៅក្នុង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរគឺបណ្តាលអោយឆាបឆេះដីចំការដែលទុកចោលខូចខាតទំហំប្រហែល០២ហិចតា តែមិនបង្ករអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថាក្រៅពីកិច្ចការរដ្ឋបាលយ៉ាងច្រើនដែលត្រូវផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តក៏ទទួលបាននូវកិត្តិយសប្រចាំឆ្នាំនូវសមិទ្ធិផលផ្លែផ្កាធំៗចំនួន៣ផងដែរ ក្នុងនោះ ១-គឺភូមិមួយចំនួននៃខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាភូមិអស់មីន ២-រក្សាតំណែងរំដួលពីរទងបានដដែល និង៣-ខេត្តកំពង់ស្ពឺត្រូវបានទទួលស្គាល់ជាខេត្តដែលឈប់បន្ទោបង់ពាស់វាលពាស់កាល។ការណ៍នេះធ្វើឡើងក្នុងពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថាកាលដើមឡើយខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលក្រីក្រ ប្រឈមគ្នាដោយចុងអាវុធ ប្រជាពលរដ្ឋគ្មានឱកាសរកស៊ីទទួលទាន រវល់តែរត់ចូលត្រង់សេដើម្បីគេចចេញពីគ្រាប់ផ្លោង។ថ្នាក់ដឹកនាំដែលចង់ប្តូររបប តែងតែយកខេត្តកំពង់ស្ពឺធ្វើជាកន្លែងប្រយុទ្ធគ្នា។ដើមត្នោតទាំងអស់ត្រូវបានកាប់ស្លឹកស្ទើរទាំងស្រុង ដើម្បីក្រាលគ្របផ្ទះសម្បែង ហើយដើមត្នោតក៏ត្រូវបានកាប់ផ្តួលផងដែរដើម្បីធ្វើជាគ្រឿងផ្ទះ។ប្រជាពលរដ្ឋសឹងតែ១០០% ពឹងផ្អែកលើការឡើងត្នោត គៀបយកទឹក ធ្វើជាស្ករលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។មិនតែប៉ុណ្ណោះខេត្តកំពង់ស្ពឺក៏ត្រូវបានគេមើលងាយ...
ព្រះសីហនុ៖ លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅម៉ោងជិត៧យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣បានបញ្ចេញអូប័រល្បឿនលឿនមួយគ្រឿងទៅកាន់កណ្តាលសមុទ្ទមុខកោះថាស ដើម្បីជួយសង្គ្រោះ ជនរងគ្រោះជាទេសចរណ៍ជនជាតិខ្មែរចំនួន១០នាក់ ដែលជួបហេតុការណ៍ជាប់គាំងនៅលើទូកកន្ទុយវែងមួយគ្រឿងដែលខូចស្លាបចាក់។ លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះជាទេសចរណ៍ជនជាតិ១០នាក់ បានជួលទូកកន្ទុយវែងមួយគ្រឿងពីចំណុចឆ្នេរលំហែកាយ នៅវេលាម៉ោងជាង១រសៀល ដើម្បីជិះចេញទៅលេងនិងស្ទូចត្រី នៅម្តុំ កោះថាស ហើយនៅវេលាម៉ោងជិត៥ល្ងាច ក៏បានរៀបចំចេញត្រលប់មកវិញ។តែជាអកុសលទូកដែកពួកគេជិះបានខូចស្លាបចាក់មិនអាចវិលត្រឡប់មកវិញបាន ទូកបានរសាតអណ្តែតលើផ្ទៃសមុទ្រទៅតាមខ្យល់បក់បោក...
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលចុះកាយដីចំការមួយកន្លែងស្ថិតក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនិងករណីខាងលើនេះភ្លាម នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ បានសហការជាមួយមេភូមិ ចុះទៅពិនិត្យ និងប្រមូលយកបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ០៥គ្រាប់ ក្នុងនោះមាន,គ្រាប់ប្រភេទ 60 ម៉ីលីម៉ែត្រ ចំនួន០១គ្រាប់, គ្រាប់ប្រភេទ M40(ស៊ីវិនធីណាញ)ចំនួន០៤គ្រាប់ ។ បន្ទាប់ពីប្រមូលបាន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនៅចំពោះមុខអាជ្ញាធរមូលដ្ឋានបានប្រគល់ជូនដល់មន្ត្រីអង្គភាពកំចាត់មីនMAG ប្រមូលយកទៅដើម្បីរងចាំឱកាសដុតកម្ទេចចោលនៅពេលក្រោយ៕
បន្ទាយមានជ័យ ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មានប្រសាសន៍ថា ផ្លូវទូទាំងសង្កាត់ម្កាក់ដែលមាន៧ភូមិ កំពុងត្រូវបានជួសជុល ឈូសឆាយ អោយបានល្អឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។ ការជួសជុលឈូសឆាយឡើងវិញនេះ មានការចូលរួមឧបត្ថម្ភថវិកា និងថ្មពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិនៃសង្កាត់ម្កាក់ ។ ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះ រូបលោករួមនឹងក្រុមការងារចុះជួយភូមិនីមួយៗ នៃសង្កាត់ម្កាក់ រួមមានលោក ផូ សុីតាល់ លោក សុិន...
បាត់ដំបង ៖ រថយន្តដឹកអង្កាមប្រភេទយីឌុប ដែលកំពុងធ្វើចរាចរណ៍ ដឹកអង្កាមនៅតាមផ្លូវជាតិលេខ៥ និងលេខ៦ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប កំពុងតែបង្ករបញ្ហាយ៉ាងខ្លាំង ដល់ការធ្វើដំណើរតាមផ្លូវសាធារណៈ ជាពិសេសរថយន្តទាំងអស់នេះ មិនត្រឹមតែកែច្នៃទ្រុងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានបង្កឲ្យមានអង្កាមជ្រុះរាយប៉ាយ ពេញផ្លូវនិងហុយចូលភ្នែកអ្នកធ្វើដំណើរតាមដងផ្លូវទៀតផង ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ តាមការឲ្យដឹងពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចន្លោះពីស្រុកថ្មគោលមកក្រុងបាត់ដំបង បានឲ្យដឹងថា មានរថយន្តដឹកអង្កាមប្រភេទយីឌុប ១គ្រឿង ដែលបានតទ្រុង វែងនិងខ្ពស់...
ខេត្តប៉ៃលិន ៖ ឯកឧត្តម សៅ សារ៉ាត់ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៣ ជូនដល់លោកយាយ លោកតា ចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និថវិកា១០០.០០០រៀល(មួយសែនរៀលគត់)។...