ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ក្រោមការដឹកនាំរបស់លោក លាង វាសនា ដែលជាអភិបាលក្រុង បានចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលយកជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងថា! នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូននាថ្ងៃនេះ គឺអនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជារផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភ័ណភាពក្រុងធ្វើអោយទីក្រុងស្អាត...
បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យ បញ្ហាវិវាទដីធ្លី មានការថយចុះជាច្រើន ដោយសារតែ មានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ។ ការលើកឡើងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដល់ភូមិតារាងបាល់...
ពោធិ៍សាត់ ៖ ទីតាំងល្បែងស៊ីសងជល់មាន់ មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកតាលោសែនជ័យ ធ្វើការឆ្មក់បង្ក្រាប ឃាត់ខ្លួនបានមនុស្ស៣នាក់ ចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ ពីភ្នាក់ងារតាមរយៈទូរស័ព្ទ អំពីករណីពលរដ្ឋលួចលាក់លេងល្បែងស៊ីសង ជល់មាន់ (ផ្លែដែល) នៅចំណុចព្រៃល្ពៅ ស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ និងបន្ទាប់ពីទទួលបានគោលការណ៍ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់...
ខេត្តបាត់ដំបង! អ្នករួមដំណើរជាច្រើននាក់ភ័យព្រលឹងចុងសក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវហៃវ៉េ (ក្រុងបាត់ដំបង)។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ័យខ្លាចខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊ាំយ៉ុងប្រភេទដឹកទំទិញមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2X-2786 បើកបរដោយបុរសម្នាក់ឈ្មោះ ស្នា អាយុ២៤ឆ្នាំ តាមបណ្តោយផ្លូវហៃវ៉េ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តNISSAN...
បន្ទាយមានជ័យ ៖ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានឆក់យកជីវិតកូនកំលោះ និងកូនក្រមុំរងរបួសធ្ងន់ ខណៈជិៈគោយន្តកន្ត្រៃជាមួយបងជីដូនមួយ យកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ចំណុចខាងកើតវត្តគោករមៀត ស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី...
ខេត្តបាត់ដំបង! បីនាក់ម្តាយនិងកូនតូចៗបានរងរបួសស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូឡើងវ៉ាជែងមិនផុតត្រូវរថយន្តបើកបត់ឆ្វេងបុកពីក្រោយនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៣ នៅត្រង់ចំណុចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធ្ងន់ ប្រភេទកាច់ចង្កេះ ម៉ាកHINOមួយគ្រឿង ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ3D-3391 និងកន្ទុយក្រោយ 4A-2457បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកបត់ឆ្វេង(រង្វង់មូលលោកយាយទេព) ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង1AQ-7688 បើកបរដោយស្ត្រីម្នាក់...
បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ។ ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងនូវការកោតសរសេីរដល់អាវុធហត្ថនារី ដែលបានចូលរួមយ៉ាងសកម្មភាពដោយមិនខ្លាចនឿយហត់ បម្រេីកិច្ចការពារសន្តិសុខ សុវត្ថិភាពប្រទេសជាតិ ទាំងនេះគឺជាការលះបង់យ៉ាងធំធេងរបស់នារី ។ លោកក៏បានលេីកឡេីងទៀតថា ស្ត្រីកម្ពុជាជាកម្លាំងចលករ...
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងអនុប្រធានមន្ទីរ សរុបចំនួន២២នាក់ ។ លោក សុក ចាន់ថា ប្រធានមន្ទូីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអោយដឹងថា ពិធីនេះ បានប្រកាសតែងតាំង ចូលកាន់តំណែង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២២រូប ស្ត្រី៥រូប ក្នុងនោះថ្នាក់អនុប្រធានមន្ទីរ ០១រូប ជាស្ត្រី គឺអ្នកស្រីបាន...
ខេត្តតាកែវ ៖នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ១៨និង២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ។ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ទី១.ឈ្មោះ ទុន...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុកបាណន់ រៀបចំ ពិធីអបអរសាទ រ ខួបលើកទី១១២ ទិវានារីអន្តរជាតិ០៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចការអភិវឌ្ឍក្នុងយុគសមយ័ឌីជីថល” ។ ពិធីនេះដែរប្រារព្ធធ្វើឡើងនៅបរិវេណសាលាប្រជុំស្រុកបាណន់ ក្រោមអធិបតីភាព...