បន្ទាយមានជ័យ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កាលពីម៉ោង១យប់ចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឃាត់ជនសង្ស័យជនជាតិថៃ ០៤នាក់ ករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) លើស្រ្តីជនជាតិថៃដូចគ្នាកាលវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក...
ខេត្តបាត់ដំបង! រយះពេល០២ថ្ងៃនៅថ្ងៃទី១៤ និង ១៥ ខែមីនា ឆ្នាំ ២០២៣ នេះកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ក្រុង បាត់ដំបង ដែល...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងនៅវេលាម៉ោងប្រហែល ១០និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញម៉ូតូសណ្ដោងរម៉កម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿងបើកបរជិះគ្នាបីនាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងលើក៏បានរ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកនិងដើមចាន់គីរីនៅក្បែរផ្លូវតែម្តង។ ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក៏បណ្ដាលអោយអ្នកបើកបរឈ្មោះ កួន ខែមរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល...
ឧត្តរមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដាក់ឱសានវាទឱ្យអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឱ្យអស់ត្រឹមរយៈពេលខែប្រាំ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខ ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេលវេលា ទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗ ដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យកងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដូនពេញឲ្យ ចុះល្បាតពូនស្ទាក់ បង្ការ បទល្មើសផ្សេងៗ ដើម្បីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ជាប្រចាំ និងធ្វើការបង្ក្រាបក្រុមម៉ូតូបំពង សំឡេងខុសបច្ចេកទេស (ស៊ីមាំង ប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈ ។ ក្រោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ទៀង...
ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើត និងកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិន ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣។ លោកជំទាវបណ្ឌិត បាន ស្រីមុំ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានជំរុញឲ្យកងទ័ពទំាងអស់ត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង ត្រូវត្រៀមលក្ខណៈឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារនូវសុខសន្តិភាព និងផលប្រយោជន៍របស់ជាតិជាដើមនោះ។ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង...
ខេត្តបាត់ដំបង! កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ថបាត់ដំបង បានចុះអនុវត្ដដីកាបង្គាប់និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត។ ជាមួយការចុះអនុវត្ដករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន! ១-ឈ្មោះ លឿម...
ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះរោងចិញ្ចឹមជ្រូកមួយកន្លែងបណ្តាលអោយងាប់សត្វជ្រូកចំនួន ៣៣ក្បាល និងរបួសធ្ងន់០៥ក្បាល នៅវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ នៅចំណុចក្រុម១៧ ស្ថិតក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ រោងដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤០ម៉ែត្រ×២០ម៉ែត សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង)និងងាប់សត្វជ្រូកចំនួន ៣៣ក្បាល របួសធ្ងន់៥ក្បាល ក្នុងចំណោមជ្រូក៧០ក្បាល ដែលមានម្ចាស់ឈ្មោះអៀង អេង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកមហាទេព...