ខេត្តបាត់ដំបង! ចំការអំពៅមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ផ្អើលអោយសមត្ថកិច្ចចេញយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ករណីអគ្គីភ័យនេះដែរបណ្តាលអោយឆាបឆេះចំការអំពៅមួយកន្លែងដែលមានទំហំដី(២០ម៉ែត្រX៥០ម៉ែត្រ)ឆេះអស់ប្រហែល១៥% ដែលមានម្ចាស់ឈ្មោះ ធី ធឿប ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ភឹម គន្ធា អាយុ៥០ឆ្នាំ តែមិនបណ្តាលអោយប៉ះពាល់និងរងរបួសដល់មនុស្ស ឬផ្ទះប្រជាពលរដ្ឋឡើយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញបានចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន០១ឡានស្មើនិង៥គីមទើបពន្លត់បានទាំងស្រុង ហើយមូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺមិនដឹងថាចេញពីទីណានោះទេ។
ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៨.ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែររង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Y-8646 បើកបរដោយស្ត្រីចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបំរ៉ុងបត់ឆ្វេងក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AQ-0401បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នានិងបានឡើងវ៉ាជែងក៏ប៉ះដៃចង្កូតបណ្តាលអោយស្ត្រីចំណាស់ខាងលើដួលរងរបួសធ្ងន់តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ៍ ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីបទលួច(ម៉ូតូ)មួយករណីនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។ កិច្ចប្រតិបត្តិការឃាត់ខ្លួនខាងលើនេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជឿម រ៉េត ភេទស្រីអាយុ ៤៥ឆ្នាំ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចរោងក្នុងចំការ ស្ថិតក្នុងក្រុមទី៨ ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ប៊ុន ឈឿន ភេទប្រុស អាយុ២១ឆ្នាំ...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង២០០គ្រួសារនៅចំនុចប៉ៃឡាំ ស្ថិតក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានមានប្រសាសន៍ថា ពីថ្ងៃនេះទៅថ្ងៃមុខគឺយើងរស់នៅបានដោយសុខសន្តិភាព ដូច្នេះបើយើងមានអីដែលថាជាការលិចលឺពាក្យចរចាមអារាម ឬការបបួលអោយទៅធ្វើអ្វីមួយ គិតអ្វីមួយដែលប៉ះពាល់ដល់ការរស់នៅគ្មានសន្តិភាព សូមប្រាប់គ្នីគ្នា ប្រាប់គ្រួសារ ប្រាប់អាជ្ញាធរអោយដឹង ព្រោះយើងមិនអាចអោយប្រទេសជាតិយើងធ្លាក់ទៅក្នុងសង្គ្រាមបានទៀតទេ ព្រោះភ្លើងដែលអាចឆេះបានពីដំបូង មិនមែនឆេះខ្លាំងទេ...
ខេត្តបាត់ដំបង! ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ស៊ីម ពីទូ ជាមេប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដាក់បទបញ្ជាបីចំណុចអោយលោកអនុវត្ត ក្នុងនាមជាកងកម្លាំង។ លោកអធិការបានលើកឡើងថា! ចំណុចទី១ យើងជាកងកម្លាំងទទួលខុសត្រូវផ្នែកសន្តិសុខសាធារណៈ ជាស្ថាប័នរបស់រដ្ឋ យើងគឺជាសេនាធិការអោយឃុំ យើងមិនមែនជាអ្នកដឹកនាំបញ្ជាឃុំទេ គឺឃុំជាអ្នកដឹកនាំបញ្ជាយើង ហើយយើងធ្វើកិច្ចការងារយើងទៅតាមជំនាញ អញ្ចឹងអ្វីៗយើងត្រូវធ្វើទៅតាមថានានុក្រមការងារ។ ចំណុចទី២- យើងត្រូវសហការជាមួយលោកមេឃុំ...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៦.ខែមីនាមឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងស្តុបពេទ្យពរពី ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២៣មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AR-3550បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-8220 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក៏បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ។ ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ...
ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះចំការអំពៅមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញរថយន្តជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី២៧ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលករណីខាងលើនេះ បណ្តាលឲ្យឆេះចំការអំពៅចំនួន ០១កន្លែង ដែលមានម្ចាស់ឈ្មោះ ជុច ឡាយស៊ីម ភេទស្រី អាយុ៦៥ឆ្នាំ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ហើយជុំវិញមូលហេតុដែលផ្តើមអោយឆេះឡើងនេះបង្កដោយជនមិនស្គាល់មុខបានលួចដុត។
បន្ទាយមានជ័យ: ករណីក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់យុវជនម្នាក់យ៉ាងសាហាវនៅក្រុងសិរីសោភ័ណកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ត្រូវបានសមត្ថកិច្ចនគរបាលក្រោយការការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលកម្រិតស្រាល បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ យកមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៥.០៣.២០២៣ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អុន ម៉ានីត ភេទប្រុស អាយុ១៩ឆ្នាំ...
ខេត្តបាត់ដំបង! អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតសរុបចំនួន ២០គ្រួសារ រស់នៅឃុំវត្តតាមិម ស្រុកសង្កែ នៃខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុក និងសប្បុរសជនដែលរស់នៅក្នុងស្រុកសង្កែ។ ក្នុងឱកាសជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារអតីតយុទ្ធជននាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះដែរ លោកស្រី មូរ សំប៊ូន អភិបាលរងស្រុក តំណាងអោយលោក យុត សុភ័ណ្ឌ និងលោកស្រី ម៉ាក យ៉ារិន ហៅស្មី ព្រមទាំងបុត្រាបុត្រី ដែលជាសប្បុរសជនមកពីស្រុកសង្កែ បានសម្តែងការសប្បាយរីករាយុយ៉ាងខ្លាំងដែលបានមកចូលរួមកម្មវិធីចែកអំណោយដល់ អ៊ុ...