បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអំពាវនាវដល់យុវជនគ្រប់រូប ត្រូវប្រឹងប្រែងរៀនសូត្រ មិនត្រូវនាំគ្នាដើរបង្ករឿង អសន្តិសុខសង្គម ព្រោះនាំឲ្យមានទោសទណ្ឌ ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវផងដែរ ដល់មាតា បិតា ឬអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ អប់រំណែនាំកូនចៅឲ្យបានល្អ ព្រោះមួយរយៈថ្មីៗនេះ មានយុវជនមួយចំនួន បានកំពុងភ្លើតភ្លើន តាមរយៈ...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនី បញ្ឈប់ការចោលសម្រាមពាសវាលពាសកាលដើម្បី ជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។ ការណ៍នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោ ដល់ស្រ្តីជាកម្មការិនីរោងចក្រ ស៊ីគ្លូ ដែលទើបសម្រាលកូនរួច ។ លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺ ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ...
បាត់ដំបង ៖ នៅសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បាតុភូតខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌល បានធ្វើអោយប៉ះពាល់ភូមិចំនួន០២ ក្នុងឃុំរស្មីសង្ហារ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរងការខូចខាត ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ភូមិចំនួន០២ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ៖ ភូមិបាដាកត្បូង ខូចខាតផ្ទះ ០២ខ្នង ក្នុងនោះ(របើកដំបូល និងជញ្ជាំង) និងភូមិអូរឃ្មុំ ខូចខាតផ្ទះ០៤ខ្នង ក្នុងនោះ (របើកដំបូលនិងជញ្ជាំង០២ខ្នង...
បាត់ដំបង ៖ មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា...
សៀមរាប ៖ ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង៩ពាន់នាក់ បានងើបមកប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប តាំងពីម៉ោង៤ទាប់ភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរងចាំទស្សានាភាពអច្ឆរិយ នៃបាតុភូតថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត ។ តាមការអោយដឹង ពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីព្រឹកម៉ោង៧ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់តាំពីព្រលឹមស្រាងៗ...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយពីក្រុមហ៊ុនតារា ធីស៊ី ហ្គាស សម្រាប់ជាអំណោយផ្តល់ដល់កងកម្លាំង ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ ។ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បានឲ្យដឹងថា បាននាំដែលត្រូវបាន នាំយកមកប្រគល់ជូននាពេលនេះ មានចំនួន០៧មុខ ៖ ភេសជ្ជះប៉ូវកម្លាំង Zorus...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រ កា សផ្ទេរភារកិច្ច តែងតាំងមុខរំណែ ង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំ នួន ២៣០នាក់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ឯក ឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន...
សៀមរាប ៖ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ នៅថ្ងៃសៅរ៍ ,អាទិត្យ បានចូលទស្សនាលើទឹកដីនៃខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្តតែម្តង ។ តាមភាពជាក់ស្តែង នៅថ្ងៃអាទិត្យចុងសប្តាហ៍ នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនាច្រើនជាពិសេសភ្ញៀវទេសចរណ៍បរទេស ជាច្រើនជាតិសាសន៍ ។ មន្រ្តីអាជ្ញាធរអប្សា ដែលប្រចាំការនៅអង្គរវត្ត បានអោយដឹងថា មួយរយៈនេះ មានភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទអង្គរវត្ត...
ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ជាមុខសញ្ញាគាស់បង្អួចកុដលោកចូលលួចយកអំភ្លឺបាស ខណៈប័ក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានព័ត៌មានថាមានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានធ្វេីសកម្មភាពគាស់បង្អួចកុដចូលលួចយកទ្រព្យសម្បត្តិរបស់វត្តបញ្ញាធិការាម បាត់បង់ទ្រព្យសម្បត្តិរួមមាន អំភ្លឺបាសចំនួន០៣គ្រឿង និងម៉ាស៊ីនកាត់ឈេីខ្នាតតូចចំនួន០១គ្រឿង...
ខេត្តបាត់ដំបង! ក្មេងប្រុសអាយុក្រោម១៥ឆ្នាំម្នាក់បានរងរបួសបាក់ជើងម្ខាង និងអ្នកបើកបរម្នាក់ផ្សេងទៀតរងរបួសស្រាលបន្តិចបន្តួចក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកថយចេញពីផ្ទះនៅវេលាម៉ោង ០៨និង៥០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខផ្ទះសំណាក់យានយាន ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ford RANGERពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3239បើកបរដោយបុរសវ័យចំំណាស់ម្នាក់បានថយចេញពីផ្ទះសំណាក់ក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ7692-បប.1 បើកបរដោយក្មេងប្រុសអាយុក្រោម១៥ឆ្នាំម្នាក់ និងអ្នករួមដំណើរម្នាក់...