ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗនិងស្រ្តីម្នាក់រងរបួសស្រាលក្រោយជួបឧបទ្ទវហេតុជិះម៉ូតូទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៥៧B ត្រង់ចំណុចខាងមុខវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1V-1760 បើកបរដោយឈ្មោះ តុំ ភេទប្រុស អាយុ៥៧ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ពិច...
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាននោះ បានដាក់ចេញទិសដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដនៅពេលខាងមុខដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឲ្យបានជាដាច់ខាត តាមការប្ដេជ្ញាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឈានទៅលុបបំបាត់បទល្មើសនេះនៅពេលខាងមុខ។ ទិសដៅការងារជាអាទិភាពនេះ ត្រូវបានគូសបញ្ជាក់ដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាល...
ពោធិ៍សាត់ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត...
បាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២ និង១០នាទី មានករណីអំពើលួច (រទេះរុញ, សម្ភារៈផ្ទះបាយ, ខ្សែរភ្លើង ) កើតឡើងចំនួន ០១ករណីនៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ រិន ចាន់រឿន ភេទស្រី អាយុ៣៧ឆ្នាំ និងឈ្មោះ រិន ម៉ាលី...
ក្រចេះ សមត្ថកិច្ចចម្រុះមានមន្រ្តីរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះចុះឆែកទីតាំងហាងបាយមួយកន្លែងមានលក់សត្វព្រៃដ៏ល្បីមួយក្នុងភូមិស្រែត្រែងឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះរហូតឈានដល់ការឃាត់ខ្លួនម្ចាស់ហាងជាប្តីកាលពីព្រឹកថ្ងៃទី១៥កញ្ញា២០២៣ពេលដែលកោះហៅសាកសួរ រីឯប្រពន្ធរត់គេចខ្លួនមិនចូល។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់សត្វព្រៃនេះធ្វើឡើងកាលពីថ្ងៃទី១១កញ្ញា២០២៣លើដឹកនាំដោយដឹកនាំបញ្ជាផ្ទាល់ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះក្នុងនោះបានឆែកទីតាំងហាងបាយខាងលើរកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទរួមមានសត្វត្រកួតចំនួន ៥ក្បាលទម្ងន់ ៧គីឡូក្រាមសាច់ជ្រូកព្រៃចំនួន ៤០គីឡូក្រាមសាច់ក្របីព្រៃចំនួន ១០ គីឡូក្រាម ។ ម្ចាស់ហាងដែលត្រូវឃាត់និងឃុំខ្លួនឈ្មោះចក់ ចែមភេទប្រុសត្រូវជាប្តី ប្រពន្ធឈ្មោះសុខ ខឿនគេចខ្លួនដែលជាម្ចាស់ហាងបាយនិងជាមេឈ្មួញជួញដូរសត្វព្រៃរាប់ឆ្នាំមកហើយ។ ចំពោះវត្ថុតាងជាសាចសត្វព្រៃត្រូវបានដុតបំផ្លាញចោលចំណែកឈ្មួញសត្វព្រៃឈ្មោះចក់ ចែមត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះសុខ ឃឿនដែលជាជនដៃដល់ខ្វាចនិងយកដុំថ្មគប់ទៅលើសមត្ថកិច្ចបានរត់គេចខ្លួន។ បើតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាហាងបាយមួយកន្លែងដែលដែលត្រូវសមត្ថកិច្ចបង្រ្កាបខាងលើបានបើកលក់បាយម្ហូបសត្វព្រៃនិងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយទើបតែលើកនេះទេ។
ចិន៖ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅក្នុង ប្រទេស ចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១របស់កម្ពុជា ត្រូវបាន មន្ត្រីរដ្ឋាភិបាលចិន រៀបចំឱ្យ ទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួនរបស់ចិន។ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា នេះ លោកជំទាវបណ្ឌិត ត្រូវបានមន្ត្រីរដ្ឋាភិបាលចិន អញ្ជើញ ឱ្យបំពេញទស្សនកិច្ចនៅមហាវិមានប្រជាជនចិន។ មហាវិមានប្រជាជនចិន គឺជាកន្លែង ដែលរដ្ឋាភិបាល...
នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន...
សូមអបអរសាទរចំពោះបេក្ខជនទាំង៤រូប ដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងលេខ៤ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រចាំតំបន់បាត់ដំបង។ ចំណាត់ថ្នាក់លេខ១៖ លោក អ៊ុយ ចេងហេង ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីក ឯ.ក មកពីខេត្តបាត់ដំបង។ ចំណាត់ថ្នាក់លេខ២៖ លោល ឆែន ច័ន្ទដារ៉ា សហគ្រាសធុនមធ្យមផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង។ចំណាត់ថ្នាក់លេខ៣៖...
សៀមរាប៖ នៅទីបំផុត អាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្វាយដង្គំ បានអញ្ជើញពលរដ្ឋ និងតំណាងក្រុមហ៊ុនសច្ចៈ ដើម្បីដោះស្រាយ ករណីមែកឈើគ្របលើដំបូលផ្ទះ, កាត់ថ្ម និងឈូសឈើ ប៉ៈពាល់អ្នកជិតខាងនោះរួចរាល់ហើយ។ តំណាងពលរដ្ឋនៅភូមិថ្មីសង្កាត់ស្វាយដង្គំ បានឲ្យដឹងថាដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរសង្កាត់ ពួកគាត់ទាំងសងខាងបានយល់ព្រមបញ្ចប់នៅទំនាស់នឹងគ្នា។ ពលរដ្ឋបានថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់ស្វាយដង្គំ ដែលបានជួយដោះស្រាយនូវកង្វល់របស់ពួកគាត់បានទាន់ពេលវេលា ហើយសង្ឃឹមថា ក្រុមហ៊ុនសច្ចៈនិងអនុវត្តការប្រកបការងាររកស៊ីរបស់ខ្លួនដោយភាពសមធម៌មិនមានការបៀតបៀនអ្នកជិតខាង។ ពាក់ព័ន្ធនឹងករណីនេះដែរលោកស្រីជំនួយការ អគ្គនាយកក្រុមហ៊ុនសច្ចៈ បានមានប្រសាសន៍ឲ្យដឹងថា ករណីប្រជាពលរដ្ឋបានលើកឡើងថាមែកឈើបានគ្របដណ្តប់លើផ្ទះរបស់ពួកគាត់រាប់ឆ្នាំមកហើយនោះ ជារឿងពីមុនរបស់ម្ចាស់កម្មសិទ្ធិដីធ្លីនោះទេ ក្រុមហ៊ុនសច្ចៈ ទើបតែបានជួលបន្ត និងចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ១១...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា គ្រឿងញៀនជាឆ្អឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ គ្រាដែលធនធានមនុស្សងុបងល់វង្វេងស្រវឹងនិងគ្រឿងញៀន។ដូច្នេះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ មេប៉ុស្តិត្រូវបង្កើនការបង្ការផ្សព្វផ្សាយឱ្យទូលំទូលាយនិងបញ្ច្រាបឱ្យចូលជ្រៅដល់ឬសគល់ភូមិនិងដល់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានការយល់ដឹងខ្ពស់ពីហានិភ័យនៃការប៉ះពាល់និងប្រើប្រាស់គ្រឿងញៀន។ លោកថា មេឃុំ ចៅសង្កាត់ មេប៉ុស្តិកុំធុញនិងការផ្សព្វផ្សាយ កុំចាំទាល់តែវាកើតជាបទល្មើសទើបបង្ក្រាប ព្រោះការបង្ក្រាបក៏វាហុចនូវផលអាក្រក់និងហានិភ័យដល់សមត្ថកិច្ចអ្នកអនុវត្តផងដែរ។ពេលខ្លះអ្នកប្រព្រឹត្តិបទល្មើសក៏វាមានអាវុធសម្រាប់តបតជាមួយសមត្ថកិច្ច ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់រងគ្រោះដោយការតបតនេះដែរ ដែលមានពេលខ្លះសមត្ថកិច្ចត្រូវបាត់បង់ជីវិតពេលកំពុងបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ។