បាត់ដំបង ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០ និង៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបលុយ )កើតឡើង ចំនួន០១ ករណី នៅចំណុចក្រុមទី១៣ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ប៊ូ ចន្ធី ភេទស្រី អាយុ ៣៨...
ប៉ៃលិន ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋបន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយ មក ឧបត្ថម្ភជូនដល់នាយទាហ៊ាន និងពលទាហាន និងកង កម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាព ដែលឈរជើងប្រចាំការ នៅតាមខ្សែ បន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈ បញ្ជា...
បាត់ដំបង ៖ បុរសជាមេភូមិម្នាក់ ត្រូវបានជនវិបល្លាសស្មារតី ចូលកាប់ដល់ក្នុងផ្ទះជាច្រើនពូថៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ៣៦ឆ្នាំ ជាជន(វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានជួយឃាត់ខ្លួនជនជាតិថៃ ១នាក់ ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាព លួចទំនិញក្នុងហាង ឡុងសេងលី ត្រូវម្ចាស់ហាងទាន់តដៃវាយម្ចាស់ហាង បណ្តាលឲ្យរងរបួសបម្រុងគេចខ្លួន ។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ ស្រាប់តែមានបក្ខពួក៦នាក់ផ្សេងទៀត បម្រុងមករំដោះ តែមិនអាចជួយបាន ក៏នាំគ្នាទៅវិញ ។ ហេតុការនេះកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមការរៀបរាប់របស់ម្ចាស់ហាងឡុងសេងលី...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
បន្ទាយមានជ័យ ៖ ជនសង្ស័យពីរនាក់ ជាមួយអាវុធកែឆ្នៃ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានអោយដឹងថា អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស ព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន...
បាត់ដំបង ៖ បញ្ហាសំរាម គឺជា ប្រធានបទដ៏ក្តៅគគុកមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ខណៈដែលអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ហាក់មិនសូវខ្វល់ បណ្តែតបណ្ដោយអោយក្រុមហ៊ុន ផាស៊ីផ្សារ មួយចំនួន យកសំរាមទៅដាក់គរចោលពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ បង្កជាក្លិនស្អុយធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សុខភាពផ្លូវដង្ហើម និងបរិស្ថាន ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ឈ្មោះ សេង បុភឿន ក៏ដូចជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងភូមិពពាលខែ ឃុំជ្រៃ...
(បាត់ដំបង) កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង។ កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចអូរតាទៀក ឃុំតាតោក ស្រុក សំឡូត ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលម្នាក់ឈ្មោះ អៀម វីរៈ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំ នៅភូមិអដំណាក់សាន...
(បាត់ដំបង) យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលា ម៉ោង ១៥និង០០នាទី ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២៣ លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១២៨ ត.ព្រ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកស្រី ហៃ...
(បាត់ដំបង) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះពិនិត្យនិងណែនាំទៅដល់មន្ត្រីជំនាញ ដែលឈរជើងនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបងស្តីពីបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ចំពោះទោចក្រយានយន្ត និងយានយន្តតូចធំគ្រប់ប្រភេទ។ នាឱកាសចុះពិនិត្យផ្ទាល់នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន បានមានប្រសាសន៍ថា ចំពោះបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ក្នុងនោះទោចក្រយាន(ម៉ូតូ) មាន០៧ចំណុច -ទី១-ល្មើសមិនពាក់មួក ,ទី០២-ល្មើសល្បឿន ,-ទី០៣-ល្មើសសារធាតុស្រវឹង ឬសារធាតុញៀន...