(បន្ទាយមានជ័យ )÷ លោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៤ ឈានចូលវេនទី៥...
(បាត់ដំបង) ក្រោយមានជំនន់ទឹកភ្លៀងហូរកាត់អូរព្រំដែននិងធ្វើអោយជន់លិចផ្លូវឆ្លងកាត់មាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរទាំងភាគីកម្ពុជានិងថៃ បានសម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញផ្សេងៗជាបណ្តោះអាសន្ន ប៉ុន្តែអនុញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះ។ លោក សុខ ដែន អភិបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ ចាប់តាំងពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងមុននេះមន្ត្រីជំនាញពាក់ព័ន្ធទាំង២ភាគី កម្ពុជា និង ថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានសម្រេចបិទជាបណ្តោះអាសន្នមួយរយ:សិននូវការធ្វើចរាចរណ៍ដឹកទំនិញចេញចូលគ្រប់ប្រភេទមិនឲ្យឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោម ដោយអនុញ្ញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះដោយសារទឹកជំនន់បានកើនឡើងខ្ពស់។ លោកបញ្ជាក់ថា មកទល់ត្រឹមម៉ោងជិត១២និង០០នាទី ថ្ងៃទី៤ ខែតុលានេះទឹកបានស្រកប្រមាណជា២តឹកវិញហើយ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ–នាយសេនាធិការរង...
បន្ទាយមានជ័យ៖លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅព្រលប់ថ្ងៃទី៣តុលា២០២៣នេះបានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។ ជាមួយនិងការចុះពិនិត្យនិងដោះស្រាយភ្លាមៗនោះលោកក៍បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹង និងកន្លែងដែលមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង។ គួរបញ្ជក់ថាដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់ធ្វើអោយតំបន់ខ្លះត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូដែលស្ទះដូចជានៅក្រុងប៉ោប៉ែតនិងនៅតាមដងស្ទឹង។ជាក់ស្តែងថ្មីនេះម្នទីរពេទ្យបង្អែកស្រុកស្វាយចេកដែលនៅជិតស្ទឹងត្រូវបានទឹកជំនន់ជនលិច។
ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបានបណ្តាលអោយ ស្រ្តីជាប្រពន្ធស្លាប់ រីឯបុរសជាប្តីរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថាហេតុការគ្រោះថ្នាក់ចរាចរដល់ស្លាប់និងរបួសខាងលើកើតឡើងរវាងរថយន្ត TOYOTA.CAMRYធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង...
បន្ទាយមានជ័យ៖ ប្រតិភូក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣នៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាលនិងផ្តល់អំណោយអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥។ ពិធីនោះធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមដោយនាយឧត្តមសេនីយ៍ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីនគរបាលពាក់ព័ន្ធ ។ លោកឧត្តមសេនីយ៍ទោស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងជាមេបញ្ជាការរង ទទួលអចិន្ត្រៃយ៍គណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ បានរាយការណ៍ថាកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ (មាននៅខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន...
(បាត់ដំបង)! យ៉ាងហោចណាស់បុរស០១នាក់បានស្លាប់ភ្លាមៗនិង០១នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៧និង៤៨នាទី ថ្ងៃទី០៣.ខែតុលា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AL-4214បើកបរដោយឈ្មោះ កែចាន់លី ហុងលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឡើងទៅស្តាំដៃ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិចពណ៌ក្រហម សេរីឆ្នាំ២០១៦...
ព្រះវិហារ ៖ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ ពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ...
(បាត់ដំបង) យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើគ្រប់ ១៤ក្រុង-ស្រុក បណ្តាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែ និងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ បណ្ដាលឱ្យមានទឹកជំនន់លិចប៉ះពាល់ចំនួន ០៩ ក្រុងស្រុក ក្នុងចំណោម ១៤ ក្រុង-ស្រុក បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦.០៦៧ខ្នងផ្ទះ , ដំណាំស្រូវ ៣.០៣៤ហិចតា , ដំណាំរួមផ្សំ...
បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ទាំងព្រឹកពេលមេឃកំពុងរលឹម លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចជិតមន្ទីរហិរញវត្ថុខេត្តបន្ទាយមានជ័យ នៃភូមិក្បាល់ស្ពាន សង្លាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រវាងរថយន្តដឹកទំនិញធុនតូច បុកអ្នកកំពុងបើកម៉ូតូខ្ទាតចូលប្រឡាយ បណ្តាលអោយស្លាប់ នឹងកន្លែង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2F-9351 បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ...