ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ក្លែងបន្លំខ្លួនជាមន្ត្រីអាវុធហត្ថ ដើមបោកលុយប្រជាពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ។ មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់ បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង...
ភ្នំពេញ៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ព្រមទាំងមានការចូលរួមដឹកនាំជាច្រើនទៀត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ...
បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែករថយន្តបន្តអូរម៉ូតពីក្រោម ទៅបុកជាប់ហាងលក់គ្រឿងសំណង ទៅមុខលេងរួច ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចមុខហាងលក់គ្រឿងសំណង់ ហាក់ ហុក ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកRivo មួយបាំងកន្លះ ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-9055...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តប៉ៃលិន ក្នុងឧកាសដឹកនាំក្រុមការងារ មន្ទីរជំនាញ ព្រមទាំងកងកម្លាំងសមត្ថកិច្ច ចុះពិនិត្យស្ថានភាព ទីតាំងរងផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មានទីលំនៅតាមដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន ដោយសារមានភ្លៀងធ្លាក់ច្រើនតាមបណ្តាជ្រលងភ្នំខៀវ ធ្វើអោយកំពស់ទឹកតាមដងស្ទឹងនានា ទូទាំងខេត្តប៉ៃលិន មានការកើនឡើងគួរអោយកត់សម្គាល់ ។...
បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លើកឡើងថា ប័ណ្ណកម្មសិទ្ធិ គឺ មានផលប្រយោជន៍ជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋ វាធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី និងជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ។ ការលើកឡើងដូច្នេះ ក្នុងពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិថ្មី ឃុំម៉ាឡៃ និងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិក្បាលស្ពាន ភូមិដូង...
កំពង់ធំ៖ សកម្មភាពដឹកជញ្ជូនអុសព្រៃឡង់ចាប់ផ្ដើមវិញ ពីសំណាក់ឈ្មួញ ដែលគេស្គាល់ថា ឈ្មោះ រ៉េត ប្រកបមុខរបរទិញលក់ដឹកជញ្ជូនអុសព្រៃចេញពីចំណុចភូមិត្រពាំងផ្តៅ ភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ គួរបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្រ្កាបកន្លងមក ការដឹកជញ្ជូនអុសព្រៃបន្តទៅលក់តាមបណ្តាលខេត្តនានា បានស្ងប់ស្ងាត់មួយរយៈ ឥលូវចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងខ្លាំងក្លាជាងមុន ដោយទទួលទិញ និងកែនឲ្យប្រជាពលរដ្ឋចូលកាប់ព្រៃនៅក្នុងគម្របព្រៃឡង់ ដែលជាធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់អភិរក្ស៕
ប៉ៃលន ៖ អាជ្ញាធរខេត្តប៉ៃលិន បានអំពាវនាវដល់ពលរដ្ឋរស់នៅតាម បណ្តោយដងស្ទឹងបរយ៉ាខា និងទីតាំងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង នៅស្ទឹងបរយ៉ាខានិងលិចខ្លះនៅប៉ែកខាងលើ នៃខេត្តប៉ៃលិន ។ លោក ហុក សុផល អភិបាលរង ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់បណ្តាលអោយទឹកស្ទឹងឡើងខ្លាំង បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងបរយ៉ាខា ត្រូវប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀង ដែលអាចប៉ះពាល់ដល់លំនៅដ្ឋាននិងមនុស្ស...
ក្រចេះ ៖ ទីតាំងនេសាទខុសច្បាប់ ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចុះបង្ក្រាបដកហូត និងបំផ្លាញចោលឧបករណ៍នេសាទជាច្រើន ។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំចំបក់ និងឃុំឫស្សីកែវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារភូមិ សរុបចំនួន១០នាក់ ដឹកនាំដោកលោក ម៉ុក ពន្លក នាយខណ្ឌជលផលខេត្ត ដោយបានប្រើទូកម៉ាស៊ីន...
ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តលើកទី៣ ស្ដីពីការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ ។ តាមរបាយការណ៍របស់ លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឱ្យដឹងថាសិស្សនិស្សត ដែលបានបញ្ចប់ និងកំពុងបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៣២នាក់...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូកង់បី ចំនួន២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងគណៈបញ្ជាការឯកភាព និងបម្រើដល់ផលប្រយោជន៍សាធារណៈ ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់អភិបាលក្រុង/ស្រុក ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា...