កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី(CPF)ប្រមូលទិញ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។កាណ៍នេះធ្វើឡើងគ្រាដែលលោកដឹកនាំមន្ទីរជំនាញពាក់ពន្ធ័និងអាជ្ញាធរស្រុកចុះពិនិត្យការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុនយេឡូហ្វៀលស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។មួយវិញទៀតដំណាំពោតក្រហមកំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម៨០ម៉ឺនរៀលឬអាចលើសពីនេះ។ហើយអ្វីដែលធ្វើឱ្យកសិករអ្នកផលិតកាន់តែមានទំនុកចិត្តនោះគឺមានក្រុមហ៊ុននៅចាំទទួលទិញដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។ ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ក្រុមហ៊ុនស៊ីភីដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ កុំទំលាក់ថ្លៃពេលពួកគាត់ធ្វើបាន។ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។...
(បាត់ដំបង) ផ្ទុះសេព្រីខ្សែភ្លេីងបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១២ ស្ថិតក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ០៧ម៉ែត្រX០៩ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឆេះអស់ទាំងស្រុង) រួមនឹងសម្ភារខូចខាតរួមមាន -អង្ករចំនួន២ការរ៉ុង...
បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកស្ករសរ៉េចង្កូតទៅបុកប៉ះរថយន្តមួយគ្រឿងបន្តទៅបុកកិនក្រឡាប់លើម៉ូតូមួយគ្រឿងស្លាប់មនុស្សពីនាក់បងប្អូននឹងគ្នានៅនឹងកន្លែង។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីថ្ងៃទី៤តុលា២០២៣លើកំណាត់ផ្លូវជាតិលេខ៥ត្រងចំនុចខាងកើតសាលាស្រុកអូរជ្រៅក្នុងភូមិកូបលិចឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាពួកគាត់កំពុងអង្គុយសុខៗស្រាប់តែឃើញរថយន្តមួយគ្រឿងប្រភេទដឹកទំនិញដែលបើកពីលិចទៅកើតតាមទិសដៅពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យស្រាបតែរ៉េចង្កូតទៅខាងផ្លូវរបស់គេបណ្តាលអោយទៅបុករថយន្តមួយគ្រឿងទៀតដែលមកពីមុខក្នុងទិសដៅផ្ទុយគ្នាហើយបន្តទៅបុកកិននិងក្រឡាបលើម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នាជិះគ្នា២នាក់ធ្លាក់កប់និងទឹកបណ្តាលអោយស្លាប់ម្នាក់លើគោកជាប់មាត់ទឹកនិងម្នាក់ទៀតជាប់ក្រោមរថយន្តក្នុងទឹក។ ក្នុងហេយុការនេះភ្លាមនោះគេឃើញតៃកុងរថយន្តដោយមានទាំងស្រ្តីម្នាក់និងក្មេងម្នាក់ទៀតដែលតៃកុងស្រងចេញពីក្នុងទឹកហើយរត់គេចខ្លួនបាត់ទាំងអស់។ ភ្លាមៗនោះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅបានមកដល់និងសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកអូរជ្រៅក៍បានមកដល់ធ្វើការសង្រ្គោះជនរងគ្រោះដែលត្រូវរថយន្តបុកហើយក្រឡាប់លើក្នុងទឹក តែមិនអាចជួយសង្រ្គោះបានដោយជនរងគ្រោះជាអ្នកធ្វើដំណើរតាមម៉ូតូបានស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម។ តាមឳពុកជនរងគ្រោះប្រាប់សមត្ថកិច្ចថាសជនរងគ្រោះទាំងពីជាបងប្អូននិងគ្នាមានទីលំនៅជិតកន្លែងកើតហេតុក្នុងភូមិអូរជ្រៅឃុំកូបស្រុកអូរជ្រៅត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅដឹកយកទៅប្រគល់ជូនគ្រួសារសពធ្វើបុណតាមប្រពៃណី។ចំណែករថយន្តមួយគ្រឿងទៀតដែលត្រូវរថយន្តខាងលើបុកជារថយន្តម៉ាកតូយូតាបាឡែនពណ៌ស រងការខូចផ្នែកខាងមុខនិងខាងក្រោយមធ្យម។ ក្រោយការវាសវែងរបស់សមត្ថកិច្ចម៉ូតូជនរងគ្រោះនិងរថយន្តរងគ្រោះនាំយកទៅរក្សាទុកនៅអធិការស្រុកអូរជ្រៅចំណែករដយន្តបង្កក៍ត្រូវរករថយន្តសន្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដែរដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ចរាចរណ៍។
(បាត់ដំបង) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍ផ្លូវគោកលើកទី២ ជូនដល់សិក្ខាកាមដែលជាអ្នកបើកទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះដែរ ឯកឧត្តម ព្រួញ រិទ្ធថា បានលើកឡើងថា...
(បន្ទាយមានជ័យ )÷ លោកឧត្តម សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៤ ឈានចូលវេនទី៥...
(បាត់ដំបង) ក្រោយមានជំនន់ទឹកភ្លៀងហូរកាត់អូរព្រំដែននិងធ្វើអោយជន់លិចផ្លូវឆ្លងកាត់មាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរទាំងភាគីកម្ពុជានិងថៃ បានសម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញផ្សេងៗជាបណ្តោះអាសន្ន ប៉ុន្តែអនុញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះ។ លោក សុខ ដែន អភិបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ ចាប់តាំងពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងមុននេះមន្ត្រីជំនាញពាក់ព័ន្ធទាំង២ភាគី កម្ពុជា និង ថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានសម្រេចបិទជាបណ្តោះអាសន្នមួយរយ:សិននូវការធ្វើចរាចរណ៍ដឹកទំនិញចេញចូលគ្រប់ប្រភេទមិនឲ្យឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោម ដោយអនុញ្ញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះដោយសារទឹកជំនន់បានកើនឡើងខ្ពស់។ លោកបញ្ជាក់ថា មកទល់ត្រឹមម៉ោងជិត១២និង០០នាទី ថ្ងៃទី៤ ខែតុលានេះទឹកបានស្រកប្រមាណជា២តឹកវិញហើយ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ–នាយសេនាធិការរង...
បន្ទាយមានជ័យ៖លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅព្រលប់ថ្ងៃទី៣តុលា២០២៣នេះបានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។ ជាមួយនិងការចុះពិនិត្យនិងដោះស្រាយភ្លាមៗនោះលោកក៍បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹង និងកន្លែងដែលមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង។ គួរបញ្ជក់ថាដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់ធ្វើអោយតំបន់ខ្លះត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូដែលស្ទះដូចជានៅក្រុងប៉ោប៉ែតនិងនៅតាមដងស្ទឹង។ជាក់ស្តែងថ្មីនេះម្នទីរពេទ្យបង្អែកស្រុកស្វាយចេកដែលនៅជិតស្ទឹងត្រូវបានទឹកជំនន់ជនលិច។
ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបានបណ្តាលអោយ ស្រ្តីជាប្រពន្ធស្លាប់ រីឯបុរសជាប្តីរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថាហេតុការគ្រោះថ្នាក់ចរាចរដល់ស្លាប់និងរបួសខាងលើកើតឡើងរវាងរថយន្ត TOYOTA.CAMRYធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង...
បន្ទាយមានជ័យ៖ ប្រតិភូក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣នៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាលនិងផ្តល់អំណោយអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥។ ពិធីនោះធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមដោយនាយឧត្តមសេនីយ៍ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីនគរបាលពាក់ព័ន្ធ ។ លោកឧត្តមសេនីយ៍ទោស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងជាមេបញ្ជាការរង ទទួលអចិន្ត្រៃយ៍គណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ បានរាយការណ៍ថាកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ (មាននៅខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន...