(បាត់ដំបង) នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកអភិបាលរងខេត្ត លោកស្នងការ លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមាន ៖ ស្រុករតនមណ្ឌល...
កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីលោក ហេ សូផាន់ណាក់ រំពឹងថាការផ្តល់សេវាក្នុងការវាស់វែងនិងផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺនិងមានភាពលឿនរហ័សប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពនិងអាចឈានដល់ការបញ្ចប់វិវាទដីធ្លីទាំងស្រុង ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣លើវគ្គចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ការរំពឹងនេះធ្វើឡើងក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីសុរិយោដីនៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ លោក ហេ សុផាន់ណាក់ បានលើកឡើងថា បច្ចុប្បន្នករណីទំនាស់ដីធ្លីនៅទូទាំងប្រទេសបានក្លាយជាជំងឺរ៉ាំរ៉ៃ និងស្មុគស្មាញពិបាកក្នុងការដោះស្រាយ។ទាំងនេះគឺបណ្តាលមកពីដីធ្លីទាំងនោះនៅមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់(ប្លង់កម្មសិទ្ធិ)ចេញដោយមន្ទីរជំនាញសុរិយោដី។ហើយដើម្បីកាត់បន្ថយទំនាស់ដែលកើតឡើងពីភាពមិនច្បាស់ក្នុងការកាន់កាប់ឬការកាន់កាប់ស្ថិតក្នុងភាពទុច្ចរិត ក្រសួងបានជម្រុញឱ្យមន្ត្រីបច្ចេកទេសពន្លឿនក្នុងការវាស់វែងនិងចេញបណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យរួចរាល់តាមផែនការដែលក្រសួងបានកំណត់។ ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីលោក ហេ សុផាន់ណាក់ ក៏បានជម្រុញដល់ក្រុមបច្ចេកទេសចុះបញ្ជីដីធ្លីដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលត្រូវបន្តខិតខំអនុវត្តការងារនិងផ្តល់កិច្ចសហការដើម្បីវាស់វែង...
( បាត់ដំបង ) អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចក្រុមទី៤ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ខណៈដែលម្ចាស់ផ្ទះដោយភ្លើងដាំបាយទុកចោល។ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្កសី ដែលមានម្ចាស់ឈ្មោះ រ័ត្ន ណក់ ភេទប្រុស អាយុ ៤៩ឆ្នាំ...
(បាត់ដំបង) កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការស្រាវ ជ្រាវនិ ង បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ(ប្រើប្រាស់កាំភ្លើងខ្លី ហ្គាសបាញ់គ្រាប់ឃ្លីដែក)០១ករណីដោយបានធ្វើការនាំខ្លួនជន សង្ស័ យចំនួន០៣នាក់ ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេ លាម៉ោង ២៣និង១៨នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន! ១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស ២-ឈ្មោះ សុខ...
(បាត់ដំបង)៖នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោ ក ជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមការងារ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២៣ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិននៃខេត្តប៉ៃលិន ។ វត្តចំនួនបីដែលទទួលបានទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនរួមមានទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី២-វត្តសន្តិមារាម...
បាត់ដំបង៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង១០នាទីមានករណីបទហិង្សាដោយចេតនាមានស្ថានទន្ងន់ទោស (វាយនឹងដំបងឈើ) កើតឡើងចំនួន០១ករណីនៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ ជិន...
បាត់ដំបង ៖ ដោយមានការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋ និងដោយសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់មាននិន្នាការកើនឡើង គួរឱ្យព្រួយបារម្ភ ស្របពេលថ្ងៃឈប់សម្រាកក្នុងឱកាសជាតិម្តងៗ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ចាត់តំណងាក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សហកាជាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលមានមន្ទីរសាធារណៈការនិងដឹកជញ្ញូនខេត្ត ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានសហការរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា» ។ យុទ្ធនាការនេះដែរដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ផេង...
កូរ៉េ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តធ្វើទស្សនៈកិច្ចផ្លូវការ ទៅកាន់ខេត្តចូឡាប៊ុក (Jeollabuk-Do ) សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីផ្តើមកិច្ចសហប្រតិបត្តិការ ជាមួយគ្នា រវាងខេត្តនិងខេត្ត នៃប្រទេសទាំងពីរ ។ លោក អ៊ុំ រាត្រី បានអោយដឹងថា ទស្សនកិច្ចផ្លូវការទៅកាន់សាធារណៈរដ្ឋកូរ៉េ ដើម្បីសិក្សាពីការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៥-១១ ខែតុលា ឆ្នាំ២០២៣ ។...
ប៉ៃលិន ៖ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសវិកលចរិតម្នាក់ លង់ទឹកស្លាប់នៅលើដីចំការដំឡូងមី បង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំនុចមាត់អូរ ស្ថិតនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ សពជនរងគ្រោះមានឈ្មោះ ខាន់ ខា ភេទប្រុស អាយុ៥៤ឆ្នាំ (ជាជនវិកលចរិត) រស់នៅភូមិដីសរ...