ប៉ៃលិន៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា...
បន្ទាយមានជ័យ ៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរនិងប្រគល់ភារៈកិច្ច ក្នុងពិធីមួយកាលពីល្ងាចថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣ នៅសាលប្រជុំនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ។ លោក វួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលត្រូវផ្ទេរចេញបានរាយការណ៍ថា លោកសូមអរគុណចំពោះ សមត្ថកិច្ចជំនាញ គ្រប់អង្គភាពនៃច្រកទ្វារ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ នគរបាលអន្តោប្រវេសន៍ នគរបាលទេសចរណ៍ គយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក (សុខាភិបាលនិងកសិកម្ម) ដែលកន្លងមកបានសហការ ខិតខំអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន...
ព្រះវិហារ៖ កន្លងមក និងបច្ចុប្បន្នសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាសកើតមានពេញបន្ទុកក្នុងស្រុករវៀង និងឈ្មួញជាច្រើននាក់ជីកកកាយរុករក ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅ ដោយខ្លះប្រើប្រាស់សាធាតុគីមី ដោយខុសច្បាប់ ស្ថិតក្នុងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ បានពុលស្លាប់ ខណៈពេលចុះទៅក្នុងរណ្តៅរុករករ៉ែមាស ដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម កើតឡើងនៅភូមិរំដេង ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។ បើតាមសាក្សីមួយម្នាក់ដែលមានឈ្មោះ យន់ ដារ៉ា...
បាត់ដំបង ៖ ស្លាប់កម្មករដឹកជញ្ជូនរ៉ែមាសម្នាក់ តាមម៉ូតូកងបី បន្ទាប់ពីបាស់កង់៣ ដឹករ៉ែមាស កៀបនិងរូងថ្ម នៅរណ្តៅរ៉ែមាស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុភ្នំ០៥ នៃការដ្ឋានរ៉ែមាសរបស់ក្រុមហ៊ន ភូយ៉ាង ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ តាមរបាយការណ៍របស់សមត្ថកិច្ច ដែលអ្នកព័ត៌មានយើងទទួលបាន គឺ ករណីនៃការស្លាប់នេះបកើតឡើងលើជនរងគ្រោះឈ្មោះ សៀក ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក...
បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យការងារសាងសង់ សារមន្ទីរប្រវត្តិសាស្រ្តយោធា សំណង់ឧបសគ្គ សម្រាប់ហ្វឹកហាត់កីឡាយោធា ដើម្បីធានានូវកាយសម្បទា យោធិន បានរឹងមាំ ក្នុងតួនាទីភារកិច្ច ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិនិប្រជាជន។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឲ្យដឹងថា សេចក្តីត្រូវការចាំបាច់ មួយចំនួន...
បន្ទាយមានជ័យ ៖ នៅតែមានក្រុមក្មេងទំនើង បង្កជាបក្សពួក ឬក៏ក្រុមដេញវ៉ៃគ្នាដដែល ដោយមិនអាសូចិត្តឪពុកម្តាយ និងត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបាន តែរហូតក៏ដោយ ។ ជាក់ស្តែងជាថ្មីម្តងទៀតកាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីងម្នាក់ ក្នុងករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (ជិះម៉ូតូដេញវ៉ៃកាប់បំផ្លាញម៉ូត) កាលពីវេលាម៉ោង០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ ឯក្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានតែងតាំង និងផ្ទេរមុខតំណែង លោក សេងលាង ពីជាប្រធានសាលាដំបូងរាជធានីភ្នំពេញ មកជា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួស លោក ងួន ណារ៉ា...
ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត “World Cleanup Day” និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) ។ ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណ ទល់មុខមន្ទីរគណបក្សខេត្តត្បូងឃ្មុំ...
បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្តោងរម៉ក មួយករណីបានកើតឡើង បណ្តាលឲ្យមនុស្ស ០៤នាក់ រងរបួសធ្ងន់កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ មានម៉ូតូសណ្តោងរម៉ក ១គ្រឿង បើកបរដោយឈ្មោះ សារុន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធរួមដំណើរម្នាក់...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៣ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់ ខេត្តបាត់ដំបង។...