(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបានបោះពួយលឿនរ៉េចង្កូតជ្រុលទៅបុកម៉ូតូ០២គ្រឿង និងកង់០១គ្រឿងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពពីអ្នកឃេីញហេតុការណ៍បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកTOYOTA VIGO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 2C -8993 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុក៏បានឡេីងវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលនៅពីមុខ ហេីយក៏មានម៉ូតូមួយគ្រឿងម៉ាក(វ៉េវ)ឌុបគ្នាពីរនាក់បត់ឆ្វេងក៏ត្រូវរថយន្តបុកអូសជាង៤០ម៉ែត្រនិងបែកកង់មុខខាងស្តាំ ក៏រ៉េចង្កូតទៅបុកកូនកង់ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1G -6351ដែលចតចោលនៅចិញ្ចេីមផ្លូវបណ្តាលខូចខាត ចំណែកមនុស្សរងរបួសធ្ងន់ស្រាល០៣នាក់ផងដែរ។ ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងអស់ត្រូវបាននគរបាលជំនាញចុះមកធ្វេីការវ៉ាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដេីម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវៈភាពខ្វះខាត ចំនួន ២៤២គ្រួសារ ដែលមានទំលំនៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។ ការនាំអំណោយនេះប្រព្រឹត្តទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ទាំងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។ ក្នុងដំណើរនេះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ...
(បាត់ដំបង)! កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។ លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះករណីទី០១ធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់! ទី១.ឈ្មោះ អួន សីហា ភេទប្រុស...
ព្រះវិហារ៖ លិខិតបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជម្រាបសាធារណៈជនថា ពាក់ព័ន្ធនិងឈ្មោះ ប៉ែន ជឹង ត្រូវជាអភិបាលស្រុកគូលែន បានរាយណ៍ការណ៍ខុសការពិតជូនឯកឧត្តម អភិបាលខេត្ដព្រះវិហារ ធ្វើឱ្យមានការភាន់ច្រលំលើរូបលោកស្រីដែលជាជនស្លូតត្រង់។ លោកស្រី ទួន ចន្ទ្រា បានបំភ្លឺថា លោកស្រីមានដីស្ថិតនៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ព្រះវិហារ ដែលមានទទឹង១០០ម៉ែត្រ និងបណ្ដោយ៤០០ម៉ែត្រ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលទទួលស្គាល់ពីអាជ្ញាធរភូមិឃុំផងដែរ។ លោកស្រី បានបន្ថែមទៀតថា...
(បាត់ដំបង) នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញប្រគល់ផ្ទះមួយខ្នងជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជីវភាពក្រីក្រខ្លាំង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់និងមើលឃើញពីកាលំបាកខ្វះខាតទីជម្រកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ពោធិ៍សាត់ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសន្ទ្រៃ នៃអធិការនគរបាលស្រុកភ្នំក្រវាញ បានធ្វើការស្ទាក់ឃាត់ គោយន្តកន្ត្រៃដឹកឈើ ចំនួន៦គ្រឿង ប្រគល់ឲ្យ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ អនុវត្តតាមផ្លូវច្បាប់ ។ ការប្រគល់ទទួលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ បានអញ្ជើញម្ចាស់គោយន្តកន្ត្រៃទាំង ៦មកផ្តិតមេដៃ ទទួលស្គាល់វត្ថុតាង ។ យោងតាមកំណត់ហេតុ ស្តីពី...
(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុនបានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ប្រភេទស្បៃមុងចំនួន០៥កន្លែង នៅក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ នៃខេត្តបាត់ដំបង។ នៅក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះដែរបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីតាំង០៥ផ្សេងគ្នា ត្រង់ចំណុចអូរតាហើ ក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានកាប់បំផ្លាញស្បៃមុងក្រឡាញឹករាប់សិបម៉ែត្រ និងព្រលែងកូនត្រីចម្រុះជាង ២០០គីឡូក្រាមផងដែរ។ ជាមួយយុទ្ធនាការខាងលើនេះដែរ ប្រជានេសាទរស់នៅក្នុងភូមិសាស្ត្រខាងលើក៏បានសាទរនិងអបអរយ៉ាងក្រៃលែងចំពោះចំណាត់ការចុះបង្ក្រាបរបស់សមត្ថកិច្ច ហើយពួកគាត់សំណូមពរឲ្យបន្តចុះបង្ក្រាបដូចភ្លៀងរលឹមដើម្បីឲ្យត្រីសំបូរឡើងវិញ។
បាត់ដំបង ៖កាលពីល្ងាចថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង...
(បាត់ដំបង)! រដ្ឋបាលខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននិងកំពុងពន្លឿនការងារសាងសង់សួនមាត់ស្ទឹងសង្កែត្រើយខាងលិច ស្ថិតនៅទីតាំងចន្លោះស្ពានសម្តេចតេជោ និងស្ពានសម្តេចក្រឡាហោម ក្រុងបាត់ដំបង ដើម្បីឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង នាពេលខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជម្រាបជូនដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ...
(បាត់ដំបង)! ស្ត្រីវ័យចំណាស់ម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ទីវ យក់ហៀធ អាយុ៥៧ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AI-0315 បើកបរដោយឈ្មោះ...