(បាត់ដំបង)! ម៉ូតូហុកឡដឹកទំនិញមួយគ្រឿងតៃកុងបើកបរក្នុងល្បឿនលឿន គេចជង្ហុកខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវស្រែ ១០០០ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បី(ហុកឡ)ប្រភេទដឹកទំនិញ ពណ៌ខៀវលាយសមួយគ្រឿងបើកបរដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានគេចជង្ហុកក៏បណ្តាលអោយរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុម្ចាស់ម៉ូតូកង់បី(ហុកឡ)បានទំនាក់ទំនងយកត្រាក់ទ័រមកអូសឡើងដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង។
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹងនាំក្រុមការងារ ចុះពិនិត្យ និង សំណេះសំណាល សួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាក់ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបស្ថាបនារួចស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពី ប្រាសាទអង្គរវត្ត៤០គីឡូម៉ែត្រ និង ៥១គីឡូម៉ែត្រ ពីក្រុងសៀមរាប បានចាប់ផ្តើមបើក ដំណើរការ ទទួលជើងហោះហើរ លើកដំបូងជាផ្លូវការហើយ ដោយយន្តហោះដែលំចុះចតដំបូង គឺរបស់ ក្រុមហ៊ុនបាងកក អ៊ែរវ និងមានការ...
ប៉ៃលិន ៖ ក្នុងរយៈពេលបីថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តប៉ៃលិនមានភ្ញៀវទេសចរជាតិ អន្តរជាតិបាន ដើរលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន សរុបមានចំនួន៧២១៣០ នាក់កើនជាងឆ្នាំមុនបន្តិច។ បើតាមរបាយការណ៍ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលក្រុមការងារទទួលបានកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះភាគច្រើនគឺស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តប៉ៃលិនដែលភ្ញៀវទៅកំសាន្តលេងមាន ទាំង០៧...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានផ្តួចផ្តើមបង្កើតឡើងនៅ «ផ្ទះបរិច្ចាគ» ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខសាលាខេត្ត ។ តាមការបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសបុករបស់លោកជំទាវ បាន ស្រីមុំ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន...
(បាត់ដំបង )៖ភ្ញៀវ ទេសចរ ដែលមកកម្សាន្តលេង នៅតាមរមណីដ្ឋាននិងបណ្តា គោលដៅ ទេសចរណ៍ សំខាន់ៗក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរគិតត្រឹមរយះពេលបីថ្ងៃគឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣នេះសំរាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវសរុបចំនួន(២១២.៧៨៦នាក់)នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្ត ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ៖ ចំនួន ភ្ញៀវទេសចរណ៍ទាំង(២១២.៧៨៦នាក់) ក្នុងនោះមាន៖ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបចំនួន ៥៩,៣៥៩នាក់ ថយចុះ ២៧.៤៩% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២២...
(បាត់ដំបង)! នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ...
ប៉ៃលិន៖ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះពង្រឹង តាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមទ្វារព្រំដែននៅខេត្តប៉ៃលិន និងជួយសម្រួលដល់ដំណើរចេញ-ចូលរបស់ពលករទាំងអស់ សម្រួលកុំឱ្យមានការកកស្ទះនៅតាមច្រកព្រំដែន និងពង្រឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលបានភារកិច្ច និងការចាត់តាំងបញ្ជាផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការណែនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ...
បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធទៅនឹងអំពើលួច ពីរករណីផ្សេងគ្នា ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលករណីទី១ ពាក់ព័ន្ធអំពើលួច(កាត់ខ្សែភ្លើង) ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដា ណារ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយដកហូតបានសម្ភារៈដូចជា ៖ ខ្សែភ្លេីងស្រោមពណ៍លឿងមួយចំនួន និងសម្ភារៈផ្ទះបាយមួយចំនួន ។ ករណីទី២ ពាក់ព័ន្ធអំពើលួច(ខ្ទឹមសរ)...
បន្ទាយមានជ័យ ៖ ក្នុងឧកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នគរបាលអន្តោប្រវេសន៍ប្រចាំច្រក បានទទួលស្វាគមន៍ពួកគាត់យ៉ាងរាក់ទាក់ នឹងសម្របសម្រួលបែបបទចូលរហ័សព្រមទាំងចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរ ក្នុងម្នាក់(ក្រម៉ា១) ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍ រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា ។ លោកវរសេនីយ៍ទោ សេម មករា អនុប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើការសម្របសម្រួលបែបបទរហ័ស...