បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ទាំងព្រឹកពេលមេឃកំពុងរលឹម លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចជិតមន្ទីរហិរញវត្ថុខេត្តបន្ទាយមានជ័យ នៃភូមិក្បាល់ស្ពាន សង្លាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រវាងរថយន្តដឹកទំនិញធុនតូច បុកអ្នកកំពុងបើកម៉ូតូខ្ទាតចូលប្រឡាយ បណ្តាលអោយស្លាប់ នឹងកន្លែង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2F-9351 បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ...
ក្រចេះ ៖ ហេតុការគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្ត RALLY បុកត្រាក់ទ័រពីក្រោយ បណ្តាលអោយត្រាក់ទ័រក្រឡាប់ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ កាលពីទាបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រ(៤១៥.៤១៦) ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងរវាងរថយន្តម៉ាក RALLY ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ 2BU-9486...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងសហការី បានអញ្ជើញចូលកាន់បិណ្ឌទី២ នៅវត្តទ្រីសទ្ឋារាម ហៅវត្តសង្កែពីរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីប្រមូលបច្ច័យទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តសង្កែពីរ។ ក្នុងឱកាសនោះ លោក សំ លាងទ្រី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា...
បន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ នៅសាលប្រជុំអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ បន្ទាប់ពីរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អំពីស្ថានភាពទូទៅនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលទ្ធផលដែលសម្រេចបាននាពេលកន្លងមករួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានមានប្រសាសន៍ កោតសរសើរ...
បាត់ដំបង ៖ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ជំនន់ទឹកស្ទឹងសង្កែ បានវាយប្រហារខ្លាំងទៅលើស្រុកចំនួន០៤ ធ្វើអោយប៉ះពាល់ផ្លូវកៅស៊ូនិងផ្លូវគ្រួសក្រហម ជិត ២ម៉ឺនម៉ែត្រ ផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នង និងសាលារៀនជាច្រើនកន្លែងផងដែរ ។ ស្រុកដែលរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែ ក្នុងនោះរួមមាន ៖ ស្រុកបាណន់ ប៉ះពាល់ផ្លូវសរុបចំនួន ៨០៨០ម៉ែត្រ និងផ្ទះ ៤១៥ខ្នង ។ ស្រុកឯកភ្នំ ប៉ះពាល់ផ្លូវសរុបចំនួន ១១៧៧០ម៉ែត្រ...
បាត់ដំបង ៖ ទឹកស្ទឹងសង្កែ បានហក់ឡើងកំពស់ ដល់១៣,៩០ម៉េត្រ នៅព្រឹកថ្ងៃទី២៩ កញ្ញា នេះ បណ្តាលអោយជន់លិចផ្លូវក្នុងក្រុង និងផ្សារសលារៀនតាមស្រុកដែលអាចចាត់ទុកជាកម្រិតប្រកាសអាសន្នដោយក្នុងនោះអាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ តាមការអោយដឹងពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ដល់អ្នកសារព័ត៌មានថា ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នា រយៈពេលច្រើនថ្ងៃ នៅឯក្បាលស្ទឹងនាស្រុកសំឡូត បានធ្លាក់មកស្ទឹងសង្កែ ហើយកាលពីម្សិលមិញ ទឹកស្ទឹងកណ្ដាលក្រុងបាត់ដំបង...
ភ្នំពេញ៖ របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់បានចំនួន ៧១៥,៥៣៤ គ្រឿង ក្នុងចំណោមរថយន្តដែលត្រូវត្រួតពិនិត្យសរុបចំនួន ២,២៤៦,១៤០គ្រឿង។ របាយការណ៍ក្រសួងសាធារណការដដែល បានបន្ថែមទៀតថា ក្នុងការចុះត្រួតពិនិត្យមន្ដ្រីជំនាញរកឃើញ រថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ១,៥២៨,៨៤០គ្រឿង,រថយន្តផ្ទុកលើសទម្ងន់ចំនួន៧១៧,៣០០ គ្រឿង ស្មើនឹង ៣១.៩៣% ក្នុងនោះមាន៖ រថយន្តផ្ទុកលើសទម្ងន់ ក្រោម...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ឱ្យយកចិត្តទុកដាក់ និងពិនិត្យតំលៃនៃការលក់ដូររបស់បងប្អូនប្រជាសហគមន៍ នៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីជៀសវាងធ្វើឱ្យភ្ញៀវទេសចរណ៍ អាក់អន់ស្រពន់ចិត្ត បោះបង់គំនិត លែងចង់មកលេងបន្តទៀត ។ ការណ៍នេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ (ទេសចរណ៍និងការវិនិយោគបៃតង) នៅទីលានសួនច្បារសម្តេចសង្ឃរាជ ជួន ណាត ។ លោក វ៉ី...
បាត់ដំបង ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗ នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា-ថៃ បានបង្កជាទឹកជំនន់ ទើបធ្វើអោយមន្ត្រីជំនាញ (បើកទ្វារទំនប់ទឹកអាងពហុបំណងសេកសក) នៅក្នុងស្រុករតនមណ្ឌល ដើម្បីបន្ធូរទម្លាក់ទឹកចុះមកផ្នែកខាងក្រោម ក្នុងស្ទឹងសង្កែ ។ ជាមួយជំនន់ទឹកភ្លៀងនេះដែរ យោងតាមផេកហ្វេសប៊ុករបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដែលមានខ្លឹមសារថា ដោយមានភ្លៀងធ្លាក់នៅផ្នែកខាងលើស្រុកសំឡូតរយៈពេលពីរថ្ងៃមកនេះធ្វើអោយទឹកអាងពហុបំណងសេកសកបានឡើងដល់កម្រិតអតិបរិមា ទ្វារទឹកនៅទំនប់សេកសក និងទំនប់សាលាតាអនត្រូវបានបើកអស់ ។ បន្ថែមពីនេះឯកឧត្តម ក៏បានអំពាវនាវសូមអោយបងប្អូនទាំងអស់...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី រួមជាមួយអនុសាខា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០គ្រួសារនៅស្រុកកំរៀង ក្នុងនោះគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ និងគ្រួសារងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព ក្រីក្រចំនួន២២គ្រួសារ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់នាថ្ងៃនេះដែរ ឯកឧត្តម...