ភ្នំពេញ ៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង...
ពោធិ៍សាត់ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣៣នាទី កម្លាំងប៉ុស្តិ៍រំលេច ចំនួន ០៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកវរៈសេនីយ៍ត្រី សម សុផល បានឱ្យដឹងថា...
ក្រចេះ ៖ ប្រធាននិងសមាជិកសហគមន៍ភ្នំសេះ ស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃសហគមន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយពលរដ្ឋប្រមាណជា១៦៩គ្រួសារ តែងតែអាស្រ័យផលទៅលើធនធានធម្មជាតិដូចជា ៖ ការរកជ័រ ផ្តៅ និងទឹកឃ្មុំជាដើម ។ លោក ហ៊ា សំអឿន ប្រធានសហគមន៍ បានអោយដឹងថា បច្ចុប្បន្នតំបន់ព្រៃសហគមន៍ភ្នំសេះ មានទំហំ ៣,០៨១ហិចតា និងជាជម្រកសត្វព្រៃ...
បន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់ និងក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កដោយរថយន្ដថៃល័រ បែកកង់មុខ រ៉េចង្កូតទៅបុក ម៉ូតូពេញទំហឹងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិ សាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមអ្នកឃើញហេតុការណ៍ និងរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព បានអោយដឹងថា មុនគ្រោះថ្នាក់ចរាចរ កើតឡើង គេឃើញមានស្រ្តីម្នាក់ បានជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទូងស្គរ ដើម្បី អបអរសាទរ ការដាក់បញ្ចូលរមនីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ...
បាត់ដំបង ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង បានចាត់ឲ្យលោកជំទាវ ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេបាត់ដំបងព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី...
(បាត់ដំបង) កម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណីដឹកជញ្ជូនផលអនុផលព្រៃឈេីគ្មានលិខិតអនុញ្ញាតិមួយករណីក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញដឹកជញ្ជូនតាមគោយន្តកន្រៃ្ត០១គ្រឿងនិងរថយន្តកាមរី០១គ្រឿង និងមានឈើប្រណិតសរុបចំនួន ៩៩ដុំ ដែលក្នុងនោះមានប្រភេទឈើបេង ៤២ដុំ=៤១៥kg=០m³332 (កកោះ គគីរ)៣០ដុំ=1m³005 (មៀនព្រៃ) ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722 -រថយន្តកាមរីពណ៌ស្លាបក្អែក...
(បាត់ដំបង) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចចុះប្រតិបត្តិការបង្ក្រាបករណីថ្នាំញៀនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៨.ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វ៉ាន់ ម៉ីម៉ី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយវត្ថុតាង គ្រឿងញៀនប្រភេទ(ម៉ាទឹកកក) ចំនួន០១កញ្ចប់...
(បាត់ដំបង)! កម្លាំងជំនាញជលផលសហការជាមួយកម្លាំងសហគមន៍នេសាទ បានចុះ បង្រ្កាបបទល្មើស នេ សសាទដោយខុសច្បាប់ចំនួន០៥ករណី នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ ណុចអារាំងទទឹង ,ពាមផ្សោត ,អូរល្ពាក់និងដីក្រពើ អតីតឡូត៍នេសាទលេខ២ និងលេខ៤ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានរឹបអូសកាប់បំផ្លាញសាច់អួន ប្រវែង ២១០០ម៉ែត្រ ,បង្គោល៦០០ដើម ,...