បន្ទាយមានជ័យ ៖ យោងតាមស្មារតីនៃកិច្ចប្រជុំ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ ស្តីពី ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យបានសម្រេច លើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន៦៧នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ លោកឧត្តមអគ្គនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីនគរបាល នាំយកថវិកា ស.ម.ន ប្រគល់ជូនដល់តំណាងគ្រួសារសពនិវត្តជន និងមន្រ្តីនគរបាលមរណៈ ។ លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថវិកា ស.ម.ន ដែលក្រុមការងារនាំយកប្រគល់ជូន...
ប៉ៃលិន ៖ ក្រោយត្រូវបាន អាជ្ញាធរចាត់វិធានការរុះរើ និងហាមមិនឲ្យលក់ដូរ បន្លែ ត្រីសាច់ នៅតាមផ្លូវចុះចំណោត ក្បែរផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា ក្រុមអាជីវករ បាននាំគ្នាមកលក់ដូរវិញ ហាក់មិនខ្វល់ពី វិធានការរបស់អាជ្ញាធរឡើយ ។ អាជីវករដែលលក់ដូរនៅលើទ្រូងផ្លូវ ចុះចំណោត ខាងលើ បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នេះថា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋានឃុំធិបតី និងកម្លាំងអធិការស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស ក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ តាមការគូសបញ្ជាក់ពីលោក...
ប៉ៃលិន ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ក្រពើ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី...
បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរស័ព្ទដៃ foreigners present in Cambodia system (FPCS) ដល់លោកលោកស្រី អធិការ អធិការរង ស្រុក/ក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៥ផងដែរ។ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង...
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្ត្រីលេខាធិការខាងគណៈកម្មាធិការ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ។ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើការចុះឃាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ជាច្រើនគ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការថ្លឹងចល័ត ឬអ្នកដឹកលើសទម្ងន់ កំណត់ផាកពិន័យតាមច្បាប់ជាក់ស្ដែង ក្នុងការត្រួកពិនិត្យលើយានយន្តទាំងអស់ឃើញថា មានរថយន្តមួយចំនួនដឹកលើសកម្រិតកំណត់ គឺប្រភេទរថយន្តដឹកខ្សាច់។ លោក សុក ចាន់ថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជាង១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មក អោយអាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថាពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ...
បន្ទាយមានជ័យ ៖ គ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ទីបំផុតទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ស្ថិតនៅចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានព្រមព្រៀង បញ្ចប់ វិវាទពលរដ្ឋ ជិត១.២០០គ្រួសារ ចាប់ផ្តើមចាប់ឆ្នោត ទទួលយកក្បាលដីឡូតិ៍ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អ៊ុំ រាត្រី...
បាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមត្តេយ្យ នៅសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...